ព័ត៌មានជាតិ
ពលរដ្ឋរស់នៅភូមិភ្នំពេញថ្មី ស្នើសុំឲ្យអាជ្ញាធរស្ថាបនាផ្លូវ និង ប្រព័ន្ធលូ ក្រោយជួបការលំបាកជាច្រើនឆ្នាំ
ពលរដ្ឋនៅភូមិភ្នំពេញថ្មី ជួបការលំបាកជាច្រើនឆ្នាំ ដោយសារគ្មានប្រព័ន្ធលូ និង ផ្លូវបេតុងសម្រាប់ធ្វើដំណើរនោះទេ ខណៈពលរដ្ឋទទូចស្នើសុំអាជ្ញាធរ ឆាប់ជួយដោះស្រាយផង បើសិនជារដូវវស្សាវិញអាចនិងពិបាកធើ្វដំណើរ រស់នៅប្រចាំថ្ងៃផងដែរ។

ជាក់ស្តែងនៅផ្លូវ ១៩៩៨ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រវែងជិត ២០០ម៉ែត្រ មិនទាន់មានប្រព័ន្ធលូ នឹងផ្លូវស្អាតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើនេះធ្វើដំណើរនោះឡើយ ។
លោក វ៉ូ ពលរដ្ឋនៅចំណុចខាងលើបានអោយដឹងថា គាត់រស់នៅតំបន់នេះរាងយូរឆ្នាំគួរសមដែរ ដោយបានជួបការលំបាកជាច្រើន តាំងពីការធ្វើដំណើរ នឹងបញ្ហាប្រព័ន្ធលូផងដែរ ។ ដោយផ្លូវមួយខ្សែនេះ គឺបានបង្កការលំបាកជាច្រើនដល់ពួកគាត់ជាប្រជាពលរដ្ឋ ដីហ៊ុយចូលផ្ទះពេញៗ ពេលដែលមានខ្យល់ ឬមានឡានម៉ូតូឆ្លងកាត់ម្តង ពិបាករស់យ៉ាងខ្លាំង។


លោក វិបុល ជាពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់ថា ពួកគាត់ធ្លាប់បានឃើញមានអាជ្ញាធរចុះមកវាស់វែង ០២លើកផងដែរកាលពីប៉ុន្មានខែមុខ រួចក៏ស្ងាត់ទៅវិញ ។ ពលរដ្ឋបន្ថែមថា ពួកគាត់ បានឮពីអាជ្ញាធរម្តងដែរថា ឥឡូវនេះ អាជ្ញាធរកំពុងដាក់លូនៅផ្លូវមួយទៀត រងចាំបន្តិចសិននៅពេលអាជ្ញាធរដាក់លូរួចរាល់ នឹង ចាប់ផ្តើមមកធ្វើផ្លូវលេខ ១៩៩៨ តែម្តង។

ជាមួយគ្នានោះ ពលរដ្ឋបានស្នើសុំ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែនសុខ ដែលជាអភិបាលខណ្ឌថ្មី សង្ឃឹមថានឹងឆាប់ជួយស្ថាបនាផ្លូវ រួមជាមួយប្រព័ន្ធលូ មួយខ្សែនៅចំណុចផ្លូវ ១៩៩៨នេះផង ព្រោះតែពួកគាត់ជួបការលំបាកយូរឆ្នាំមកហើយ។

ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារកម្ពុជាថ្មី បានទំនាក់ទំនងទៅលោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ លើកឡើងថា ក្នុងឆ្នាំ២០២៦នេះ សង្កាត់នឹងលើកសំណើរបញ្ហាផ្លូវលេខ ១៩៩៨ ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល ប៉ុន្តែពុំទាន់ដឹងថា ថវិកានោះ និងធ្លាក់ចំគម្រោងផ្លូវ នេះ ឬក៏អត់នោះទេ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


