ព័ត៌មានជាតិ
អនុព័ន្ធយោធាចិន អរគុណអគ្គបញ្ជាការកងទ័ពកម្ពុជា ដែលផ្ដល់ការគាំទ្រ ធ្វើឲ្យបេសកកម្មការទូតទទួលបានជោគជ័យ
ការថ្លែងអំណរគុណ របស់អនុព័ន្ធយោធាចិន បានធ្វើឡើង ខណៈនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង អនុព័ន្ធយោធាសាធារណរដ្ឋប្រជា មានិតចិនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទដែលក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ បានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិន ដែលមានពីយូរលង់មកហើយ ហើយរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅគ្រប់គ្រាលំបាក ប្រទេសទាំងពីរតែងមានទំនាក់ទំនងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។
វ

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ រួមទាំងថ្នាំពេទ្យ គ្រឿងសម្ភារៈ បរិក្ខារច្រើនទៀត ដើម្បីប្រយុទ្ធទប់ទល់ការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

លើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះកងទ័ពប្រជាជនចិន ដែលបានជួយផ្គត់ផ្គង់មធ្យោបាយសម្ភារៈការពារអាកាស លំហរសមុទ្រ ការជួយពង្រឹងសមត្ថភាកងកម្លាំងមួកខៀវកម្ពុជាដែលទៅបំពេញបេសកកម្មការដោះមីននៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស ពិសេសសមយុទ្ធរួមគ្នាកន្លងមក ធ្វើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជូនពរដល់លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង សូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងភារកិច្ចថ្មី ហើយមានជំនឿជាក់ថា ចិននៅតែបន្តជួយដល់កម្ពុជា ក្នុងនាមជាមិត្តដែកថែប និងមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


