ព័ត៌មានជាតិ
សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ នៅភ្នំពេញ ចូលរៀននៅថ្ងៃនេះ ចុះសិស្សថ្នាក់មតេយ្យ និងបឋមចូលរៀនថ្ងៃណាដែរ
សិស្សានុសិស្សសាលារដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ បានចូលរៀននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ចុះសិស្សថ្នាក់មតេយ្យ និងបឋមវិញនឹងត្រូវចូលរៀននៅថ្ងៃណាដែរ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ នៅព្រឹកនេះថា សិស្សសាលារដ្ឋ និងឯកជនចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ បានបើកដំណើរការឡើងវិញហើយ ដោយសារពួកគាត់បានចាក់វ៉ាក់សាំងរួចរាល់។

លោក ហេង វ៉ាន់ដា បន្តថា សម្រាប់ថ្នាក់មតេយ្យសិក្សា និងបឋមសិក្សាវិញនៅមិនទាន់ចាក់វ៉ាក់សាំងនៅឡើយទេ លុះត្រាតែស្នើសុំទៅសាលាក្រុងជាមុនសិនបើសាលាក្រុងយល់ព្រមទើបអាចបើកបាន។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃ ទី ១៥ ខែកញ្ញា ឆ្នាំ២០២១តទៅក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្រប តាមគោលការណ៍រប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជនបទ និងការណែនាំរបស់រដ្ឋបាលរាជភ្នំពេញ។

សាលារាជធានីភ្នំពេញបានបន្តថាដោយឡែក ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ ត្រូវស្នើសុំគោលការណ៏មករដ្ឋបាលរាជធានីភ្នំពេញ រីឯគ្រឹះស្ថានសិក្សាសាធារណៈ មន្ទីរអប់រំ យុដន និងកីឡារាជធានីភ្នំពេញ ត្រូវស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាព ជាក់ស្ដែង មុននឹងសម្រេមអនុញ្ញាត ឬ ត្រូវរក្សាស្ថានភាពដដែល។

គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញនៅព្រឹកនេះមាន ចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩,៥៧៨នាក់៕

អត្ថបទៈ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


