ព័ត៌មានជាតិ
ប្រជាជនកម្ពុជា ប្រមាណជា ១លាន ៥សែននាក់ កំពុងប្រកបមុខរបរ ក្នុងវិស័យជលផល
មន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ប្រជាជនកម្ពុជា នៅទូទាំងប្រទេសប្រមាណជា ១លាន ៥សែននាក់ បាននឹងកំពុងប្រកបមុខរបរ ក្នុងវិស័យជលផលដោយផ្ទាល់ ហើយប្រមាណជា៤លាន ៥សែននាក់ទៀត មានជាប់ទាក់ទងដោយប្រយោល។
ការឲ្យដឹងនេះ គឺនៅក្នុងសិក្ខាសាលា ស្ដីពី ការប្រកាសជាសាធារណៈ នៅរបាយការណ៍ជំនួញ និងហិរញ្ញវត្ថុក្នុងការអភិវឌ្ឍវារីវប្បកម្ម ដោយបង្ហាញពីតថភាពជំនួញ លទ្ធភាពរីកចំរើនបន្ថែម និងឱកាសទីផ្សារវារីវប្បកម្ម ដោយរួមទាំងអនុសាសន៍ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួន និងជាការចែករំលែកព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗ។ សិក្ខាសាលានេះ រៀបចំដោយអង្គការទស្សនៈពិភពលោក និងសមា គមសណ្តែកសៀងអាមេរិក ព្រមទាំងក្រុមហ៊ុន អ៊ីអឹមស៊ី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល បានលើកឡើងថា វិស័យជលផល បានដើរតួនាទីសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជា ហើយក៏ជាប្រភពដ៏ចម្បងចាំបាច់ សម្រាប់ម្ហូបអាហារប្រចាំថ្ងៃ និងក៏ជាប្រភពប្រាក់ចំណូលដ៏មានសារៈ សម្រាប់ប្រជាជនកម្ពុជាយើង។
លោក ហាវ វិសិដ្ឋ បានមានប្រសាសន៍បន្តថា ប្រជាជនកម្ពុជា ជិត៦លាននាក់ មានជាប់ទាក់ទងនឹងវិស័យជលផល ហើយអ្នកដែលយកវិស័យជលផល ជាមុខរបរអាជីពតែម្ដងមានប្រមាណ ១លាន ៥សែននាក់ ហើយប្រមាណ ៤លាន ៥សែននាក់ទៀត មានជាប់ទាក់ទងដោយប្រយោល។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលរូបនេះ បានលើកឡើងទៀតថា «ទោះបីជាប្រទេសកម្ពុជា ជាប្រទេសមានភាពអំណោយផល លើវារីវប្បកម្មយ៉ាងណាក៏ដោយ តែវារីវប្បករយើងកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលត្រូវចូលរួមគ្នាដើម្បីដោះស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
តាមលោក អនុប្រធានរដ្ឋបាលជលផល បញ្ហាប្រឈម ដែលវារីវប្បករជួបប្រទះនោះ រួមមាន៖ បញ្ហាចំណេះដឹង ការគ្រប់កសិដ្ឋានឲ្យបានត្រឹមត្រូវ កង្វះខាតទីផ្សារ មានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសជិតខាង ហើយបញ្ហាប្រឈមសំខាន់នោះ ដើមទុននេះតែម្ដង។
លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល សង្ឃឹមថា តាមរយៈការរៀបចំសិក្ខាសាលានៅថ្ងៃនេះ នឹងផ្ដល់ព័ត៌មានបន្ថែម និងអាចគន្លឹះសម្រាប់បងប្អូនវារីវប្បករ ដែលកំពុងប្រកបមុខរបរវារីវប្បកម្ម និងអ្នកពាក់ព័ន្ធទាំងឡាយ អាចយកមកអភិវឌ្ឍន៍វារីវប្បកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


