Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជលផលកំពង់ចាម​ បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងស្រុកកងមាស បានចំនួន ៣ករណី

បានផុស

នៅ

មន្ត្រី​ជលផលកំពង់ចាម​ សហការ​គ្នា​អាជ្ញាធរ​មូលដ្ឋាន​ស្រុកកងមាស​ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាស​ខេត្តកំពង់ចាម បានចំនួន ៣ករណី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចូលរួមទប់ស្កាត់​បង្ក្រាបបទល្មើសនេសាទ​ នារដូវត្រីពងកូន​ នៅព្រឹក​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ​នៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាស​ ខេត្តកំពង់ចាម​។

ជាលទ្ធផល​ មន្ត្រី​ជំនាញ​ជលផល​កំពង់ចាម​ រុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផល រួមមាន ឧបករណ៍ដាយស្បៃមុងទំហំចំនួន ២២មាត់,​ របាំងស្បៃមុងប្រវែង ១ ៧០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ៣២៥ដើម​ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម៕

អត្ថបទ​និង​រូបភាព​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម