ព័ត៌មានជាតិ
តាមវត្តអារាម ក្នុងថ្ងៃកាន់បិណ្ឌ វេនទី១ នៅបាត់ដំបង មានសភាពស្ងប់ស្ងាត់ ខុសពីឆ្នាំនានា
នៅថ្ងៃ១រោច ខែភទ្របទ ត្រូវនិងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ឌវេនទី១ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីតាំងពីជីដូនជីតារៀងមក។

ជារៀងរាល់ឆ្នាំនៅថ្ងៃដំបូងនៃវេនទី១នេះ គឺតែងតែមានមនុស្សម្នា ក្មេងចាស់ ប្រុសស្រី តែងតែនាំគ្នាកាន់ស្រាក់ និងនំអន្សមទៅវត្តជាហូរហែរ ដោយឡែកសម្រាប់ម្ចាស់វេន ក៏តែងតែរៀបចំដាំស្ល សម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ក្នុងទីអារាមផងដែរ ព្រោះនៅថ្ងៃចូលព្រះវស្សា តំណមគឺមិនអនុញ្ញាតឱ្យសង្ឃអង្គណាមួយ និមន្តទៅសឹង្ហក្រៅទីអារាម និងនិមន្តបិណ្ឌបាតឡើយ។

អកុសលតែឆ្នាំនេះដោយសារតែជំងឺកូវីដ-១៩ ដ៏កាចសាហាវ បានរាតត្បាតពេញពិភពលោក ពិសេសគឺក្នុងប្រទេសកម្ពុជាតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច មិនសូវហ៊ានទៅចូលរួមក្នុងពិធីបុណ្យនានាឡើយ ដោយពួកគាត់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខ នៃរាជរដ្ឋាភិបាល គឺ ៣កុំ និង៣ការពារ។
ដោយសារបញ្ហានេះហើយ បានជានៅតាមវត្តអារាម មួយចំនួនក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះមានសភាពស្ងប់ស្ងាត់ ដោយមានមនុស្ស១០-២០ នាក់តែប៉ុណ្ណោះ ដែលបានមកដាំស្លប្រគេនព្រះសង្ឃ ដោយឡែកសម្រាប់ពុទ្ធបរិស័ទដែលមកពីតាមផ្ទះ គឺមិនបាននៅយូរទេ ដោយគ្រាន់តែប្រគេនព្រះសង្ឃរួច ប្រញ៉ាប់ប្រញ៉ាល់ត្រឡប់ទៅលំនៅឋានវិញ ដើម្បីសុវត្ថិភាពរបស់ពួកគាត់ ក្នុងការ ការពារជំងឺកូវីដ-១៩ នេះ។

លោកអ៊ំម្នាក់ ដែលជាចាស់ព្រឹទ្ធាចារ្យនៅក្នុងវត្តព្រះនរាយណ៍ ហៅវត្តខ្វែង បានបញ្ជាក់ថា ទោះបីជាទីអារាមដែលសម្រាប់ឱ្យពុទ្ធបរិស័ទ ចំណុះជើងវត្ត ចេញ-ចូលដោយសេរីក៏ដោយ ក៏បច្ចុប្បន្ននេះយើងមើលមិនឃើញទេ មិនដឹងថាអ្នកណាមានវិជ្ជមាន ឬអត់វិជ្ជមានកូវីដ-១៩ ដូច្នេះហើយគឺត្រូវប្រយ័ត្នទាំងអស់គ្នា ដូចជាទំនៀមទំលាប់នៃការបោះបាយបិណ្ឌ ដែលត្រូវធ្វើឡើងនៅរៀងរាល់ព្រឹក ចាប់ពីវេនទី១ ដល់វេនទី១៤ ក៏វត្តមិនអនុញ្ញាតអោយជួបជុំធ្វើឡើងដែរ ដោយសុខចិត្តអោយព្រះសង្ឃធ្វើកិច្ចពីក្នុងព្រះវិហារ ដើម្បីអោយពពួកប្រែតមកទទួលយក វាប្រសើរជាងការជួបជុំបង្កជាហានិភ័យ នៅក្នុងទីអារាម និងអាចឈានដល់ការបិទខ្ទប់ថែមទៀត បើប្រសិនជាមានការឆ្លងកូវីដ-១៩៕



អត្ថបទៈ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


