ព័ត៌មានជាតិ
ប្អូនស្រីឈ្លោះគ្នាជាមួយសង្សារ បងប្រុសជួយបញ្ចេញកំហឹងជំនួស ត្រូវសមត្ថកិច្ចចាប់ខ្លួន
ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ដោយមានស្ថានទម្ងន់ទោស (ប្រើពូថៅ) ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានស្រុកមោងឫស្សី ចុះឃាត់ខ្លួនភ្លាមៗ។ ចំណែកភាគីរងគ្រោះ ក៏បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងភ្លាមៗ ផងដែរ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងចំណតរថយន្តមួយ គឺបានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ស្ថិតនៅចំណុចក្រុមទី៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្តថា ករណីហិង្សានេះ គឺបានប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ នៅ វ៉ិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ប្រដាប់ដោយពូថៅ បានធ្វើសកម្មភាពវាយទៅលើ ជនរងគ្រោះឈ្មោះ អ៊ុត ចន្នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត បណ្តាលឲ្យត្រូវចំក្បាលលើត្រចៀកខាងស្តាំ ១កន្លែងរងរបួសធ្ងន់ បញ្ចូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង។
បើតាមការបំភ្លឺពីជនរងគ្រោះ បានបញ្ជាក់ថា ខ្លួនជាមួយ និងប្អូនស្រីរបស់ជនសង្ស័យឈ្មោះ នៅ ស្រីមុំ អាយុ២៦ ឆ្នាំ បានធ្វើការនៅក្នុងភ្នំពេញជាមួយគ្នា ហើយក៏បានស្រលាញ់គ្នា ព្រមទាំងបានជួលបន្ទប់ស្នាក់នៅ ជាមួយគ្នារយ:ពេល ១ឆ្នាំមកហើយ។
ជនរងគ្រោះ បានបន្តថា លុះនៅថ្ងៃទី១៩ កញ្ញាកន្លងទៅថ្មីៗនេះ ពួកគេទាំង២នាក់ ក៏បានឈ្លោះប្រកែកគ្នា ទើបនាង ក៏បានឡើងឡានមកស្រុកកំណើតវិញ។ ដោយទ្រាំមិនបាន និងដោយសារបារម្ភពីនាងផង ខ្លួនក៏បានធ្វើដំណើរមកភូមិរបស់នាង ដោយដើរតួជាអង្គការ ដើរស៊ើបសួរពីអ្នកភូមិទើបដឹងថា នាងបានមកដល់ផ្ទះមែន ទើបរកវិធីចាំឃ្លាំមើលនាង។
ចៃដន្យនៅព្រឹកថ្ងៃទី២២ កញ្ញានេះ ឈ្មោះ នៅ ស្រីមុំ បានប្រាប់បងប្រុស (ជនសង្ស័យ) ថា ខ្លួនមិនហ៊ាននៅភូមិទេ ខ្លាចខាងប្រុសមករករឿង ទើបសុំឲ្យបងប្រុស ជួយជូននាងឡើងទៅផ្លូវជាតិ ដើម្បីឡើងឡានទៅក្រុងកំពង់សោម រកការងារធ្វើ។ ឯបងប្រុសក៏ព្រមជូន តែបុរសរូបនេះ ក៏បានដាក់ពូថៅតាមខ្លួន ខ្លាចក្រែងប្រុសស្នេហ៍ របស់ប្អូនស្រីមកតាមរករឿង។
នៅពេលទៅដល់ចំណតរថយន្ត ពួកគេក៏បានឃើញបុរសនោះមកដល់មែន ទើបបងប្រុសដើរតំរង់ទៅរក ដោយទាញពូថៅ វាយទៅលើក្បាល បែកឈាម ផ្អើលដល់សមត្ថកិច្ចចាប់ខ្លួនភ្លាមៗ តែម្តង។ ដោយបច្ចុប្បន្ននេះ ជនសង្ស័យ កំពុងរៀបចំបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តហើយ ដើមចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន