Connect with us

ព័ត៌មានជាតិ

Pleng by Smart សូមណែនាំកម្មវិធី « Pleng Points » ជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់ សម្រាប់អ្នកចូលចិត្តតន្ត្រីនៅកម្ពុជា

បានផុស

នៅ

កម្មវិធី Pleng by Smart ដែលជាកម្មវិធីស្ដាប់តន្ត្រីតាមអនឡាញតែមួយគត់ សម្រាប់ចម្រៀងខ្មែរ original នៅ​កម្ពុជា​បានប្រកាស​នៅថ្ងៃនេះ​ថា ការដាក់ដំណើរការកម្មវិធី Pleng Points ដែលជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់ នឹងផ្ដល់រង្វាន់ជាច្រើនសម្រាប់អ្នកចូលចិត្តស្ដាប់តន្ត្រី ដែលប្រើប្រាស់កម្មវិធី Pleng by Smart លើទូរស័ព្ទដៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​សន្សំ​ពិន្ទុ​ប្ដូរ​យក​រង្វាន់​ថ្មី​នេះ អាច​ស្វែង​រកបាន​សម្រាប់​អ្នកប្រើប្រាស់ Pleng by Smart ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ រាល់​ពិន្ទុ​ទាំងអស់​អាច​ប្ដូរ​យក រង្វាន់​ជាច្រើន​រួមមាន អាវយឺត Pleng អាវ​រងារ កាបូបស្ពាយ កាស​ស្តាប់​ត្រចៀក​ឥត​ខ្សែ ដុំ​សាក​ថ្ម​ទូរស័ព្ទ ព្រមទាំង​ការផ្ដល់ជូន​កម្មវិធី Pleng Pro ដោយ​ឥតគិតថ្លៃ និង​ការផ្ដល់ជូន​ជាច្រើន​ផ្សេងទៀត​។​

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន Smart យើង​តែងតែ​ប្ដេជ្ញា​ច្នៃប្រឌិត​នូវ​អ្វីៗ​ដែល​ថ្មី និង​នាំយក​សេវាកម្ម​នានា ដែល​ផ្ដល់​ក្ដីរំភើប​ដល់​អ្នកប្រើប្រាស់ ដោយ​ផ្ដល់​អាទិភាព​លើ​ភាពងាយស្រួល និង​គុណ​តម្លៃ​សម្រាប់​ទឹកប្រាក់​។ កម្មវិធី Pleng Points ប្ដូរ​យក​រង្វាន់ នាំយក​ភាពសប្បាយ​រីករាយ និង​ងាយស្រួល ដើម្បី​ឈ្នះ​រង្វាន់ ខណៈ​អាច​រីករាយ​ជាមួយ​តន្ត្រី​ពិ​រោះៗ​ពី​សិល្បករ​ជាតិ និង​អន្តរជាតិ​លើ Pleng by Smart​។​»

​បន្ទាប់ពី​អ្នកប្រើប្រាស់​បាន​ចូលទៅក្នុង​គណនី Pleng by Smart ដោយ​ប្រើ​លេខ​ទូរស័ព្ទ គណនី​សម្គាល់ Google ឬ Apple របស់​ពួកគេ ក្រោយមក​ពួកគេ​អាច​ទទួលបាន​ពិន្ទុ ដោយ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​៖ ១. ចូលទៅក្នុង​គណនី (​បានតែ​មួយដង​ប៉ុណ្ណោះ​) – ៤០០ ពិន្ទុ​, ២. ស្ដាប់​បទ​ចម្រៀង​តាម​អន​ឡាញ – ៥០ ពិន្ទុ​, ៣. បង្កើត​កម្រង​បទ​ចម្រៀង​មួយ​- ៥០ ពិន្ទុ​, ៤. ដាក់​កម្រង​បទ​ចម្រៀង ឬ បទ​ចម្រៀង «​ចូលចិត្ត​ជាងគេ​» – ១០ ពិន្ទុ​, ៥. ចែករំលែក​បទ​ចម្រៀង ឬ កម្រង​បទ​ចម្រៀង​លើ Facebook – ៥០ ពិន្ទុ​, ៦. ជាវ​កម្មវិធី Pleng Pro – ១០០ ពិន្ទុ​, ៧. ប្រើប្រាស់​កម្មវិធី Pleng ដោយ​សកម្ម​និង​ជាប់ៗ​គ្នា – រហូតដល់​២៨០ ពិន្ទុ (​រយៈពេល​ប្រាំពីរ ថ្ងៃ​ជាប់ៗ​គ្នា​)​។​

​អ្នកប្រើប្រាស់ Pleng by Smart អាច​ប្តូរ​ពិន្ទុ​របស់​ពួកគេ​ពេលណា​ក៏បាន​ក្នុង​កម្មវិធី​ទូរស័ព្ទ និង​អាច​យក​រង្វាន់​ពី Smart Shop មួយណា​ក៏បាន​តាម​ជម្រើស​របស់​ពួកគេ​ទូទាំងប្រទេស​កម្ពុជា នៅពេលដែល​ពួកគេ​ទទួលបាន​ដំណឹង​បញ្ជាក់ថា ​រង្វាន់​របស់​ពួកគេ​រួចរាល់​សម្រាប់​ការ​មក​យក​។​

Pleng by Smart ត្រូវ​បានដាក់​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩ បន្ទាប់ពី​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី និង​បើក​ដំណើរការ​ឡើងវិញ​ពី Smart Music ដែលជា​កម្មវិធី​ស្ដាប់​តន្ត្រី​ដំបូង​បំផុត​នៅ​កម្ពុជា​។ ឥឡូវនេះ Pleng by Smart មាន​អ្នកប្រើប្រាស់​សកម្ម​ប្រមាណ ១.២ លាន​នាក់ ដែល​បាន​រីករាយ​ស្ដាប់​តន្ត្រី​តាម​អន​ឡាញ​ជាង ៥០០ លាន​ដង​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «Pleng by Smart គឺជា​កម្មវិធី​ដ៏​ល្អ​មួយ​សម្រាប់​ការលើកកម្ពស់​កម្មវិធី​កំសាន្ត​ឌីជីថល និង​ការគាំទ្រ​ដល់​វិស័យ​តន្ត្រី​ក្នុងស្រុក​ដែល​សម្បូរ​ណ៍​ដោយ​សក្ដានុពល​។ ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បាន​លើក​ត​ម្កើ​ន​តន្ត្រី​ខ្មែរ original និង​ជួយ​ឱ្យ​សិល្បករ​ស្វែងរក​អ្នក​ស្រលាញ់​តន្ត្រី​រាប់លាន​នាក់​។​»

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា «​ក្រោម​កិច្ចសហការ ជាមួយ​ដៃគូ​សារ​ផ្សព្វផ្សាយ​ឌីជីថល និង​អ្នកជំនាញ​ផ្នែក​ផលិតកម្ម​ក្នុងស្រុក កម្មវិធី Pleng by Smart នឹង​បន្ត​ការគាំទ្រ​ឥតឈប់ឈរ​ដល់​សិល្បករ​ក្នុងស្រុក ក៏ដូចជា​ជំរុញ​ទឹកចិត្ត​យុវជន​កម្ពុជា​បន្ថែមទៀត ដើម្បី​បន្ត​ក្តី​ស្រមៃ​របស់​ពួកគេ​ក្នុង​វិស័យ​តន្ត្រី​។​»

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន Smart Axiata សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Pleng តាមរយៈ www.facebook.com/plengbysmart ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។ សូម​ចូលទៅ​កាន់​លីង​ខាង​ល​ក្រោម ដើម្បី​មើល​វីដេអូ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម