ជីវិតកម្សាន្ដ
បទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ត្រូវបានក្រុមហ៊ុន Smart និង Pleng យកមកកែច្នៃគុណភាព ប្រសើរជាងមុន
ក្រុមហ៊ុន Smart និង Pleng បានចូលរួម និងឧបត្ថម្ភលើការកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុន ដែលជាភាពអង់គ្លេសគេហៅថា Remastered Songs ទៅលើចម្រៀង 120 បទរបស់លោកតា ស៊ីន ស៊ីសាមុត ដោយមិនរាប់បញ្ចូល 10 ទៀតដែលគ្រួសារលោកតាបានធ្វើរួចឡើយ។ ទាំងនេះធ្វើឡើង ដើម្បីរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត ដែលត្រូវនឹងថ្ងៃទី 23 ខែ សីហា ឆ្នាំ 1933 និងឧទ្ទិសគោរព ព្រមទាំងនឹករឭកដល់ស្នាដៃរបស់លោកតា ដោយវាជាការផ្ដួចផ្ដើមគំនិតរបស់ក្រុមគ្រួសាររបស់លោកតាផ្ទាល់ក្នុងការយកបទចាស់ៗរបស់លោកតា ទៅកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុន។

វាជាមោទកភាពរបស់ក្រុមហ៊ុន Smart និង Pleng ដែលបានចូលរួមក្នុងគម្រោងការកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុន និងបានដាក់ចូលក្នុងកម្មវិធីចម្រៀង Pleng app សម្រាប់ប្រជាជនកម្ពុជាដែលស្រឡាញ់បទពីដើម ដើម្បីការស្ដាប់កម្សាន្តផងដែរ។ បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត 130 បទ មានស្ដាប់នៅក្នុង Pleng app តែប៉ុណ្ណោះ។

ដូចដែលបានដឹងមកហើយថា លោកតា ស៊ីន ស៊ីសាមុត ជាអធិរាជសំឡេងមាសប្រចាំប្រទេសកម្ពុជា ដែលជាមោទកភាពក្នុងវិស័យសិល្បៈរបស់ពួកយើង ដោយសារស្នាដៃតែងនិពន្ធទំនុកច្រៀង និងសម្លេងដែលមានទឹកដមដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្តគ្រប់ប្រភេទបទចម្រៀង និងជាពិសេសការច្រៀងរបស់លោកផ្ទាល់ធ្វើឲ្យអ្នកស្ដាប់អន្លង់អន្លោច កម្សត់ខ្លោចផ្សា ឬសប្បាយរីករាយទៅតាមបទចម្រៀងតែម្ដង។

គួរបញ្ជាក់បន្ថែមផងដែរ រាល់ការស្ដាប់បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត ទាំងអស់ក្នុង Pleng app នោះ មិនត្រឹមតែជាការជួយគាំទ្រ និងថែរក្សាស្នាដៃដ៏អស្ចារ្យរបស់អធិរាជសំឡេងមាសប្រចាំប្រទេសកម្ពុជានោះទេ តែក៏ផ្នែកមួយនៃការជួយរកចំណូលដល់គ្រួសាររបស់លោកតាផងដែរ ព្រោះចំនួនដងនៃការស្ដាប់ទាំងអស់នឹងក្លាយជាប្រាក់កម្រីពី Pleng app ជូនម្ចាស់កម្មសិទ្ធិបទចម្រៀង។
ចូលរួមគាំទ្រ និងស្ដាប់បទដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់នៅក្នុង Pleng app ឥឡូវនេះ៖ https://pleng.smart.com.kh/album/sinn-sisamouth-new-collection/92108313/

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


