Connect with us

ជីវិតកម្សាន្ដ

Pleng ប្រកាសបេក្ខភាពសិល្បករ និងសិល្បការិនី ដែលត្រូវបានជ្រើសរើសសម្រាប់ Pleng Music Awards 2022 ដែលជាពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា

បានផុស

នៅ

​កម្មវិធី​ពានរង្វាន់​តន្ត្រី​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា គឺ​ពានរង្វាន់ Pleng Music Awards 2022 ដែល​នាំមក​ជូន​ដោយ​ក្រុមហ៊ុន Smart Axiata និង​រៀបចំ​ដោយ Pleng បង្កើតឡើង​ដើម្បី​គាំទ្រ​និង លើកទឹកចិត្ត​ស្នាដៃ​និងសមិទ្ធផល​របស់​អ្នកចម្រៀង អ្នកនិពន្ធ និង​អ្នក​ផលិត​តន្ត្រី​គ្រប់​ប្រភេទ​ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន​នៅក្នុង​កម្មវិធី​ទូរស័ព្ទ Pleng​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទ​ចម្រៀង «Are You Okay» ដោយ តន់ ចន្ទ​សី​ម៉ា បទ​ចម្រៀង «Top of the Lady » ដោយ ទេព បូ​ព្រឹក្ស និង បទ​ចម្រៀង «​ខកខាន​» ដោយ ស៊ូ​លី ផេង គឺ​គ្រាន់តែ​ជា​បទ​ចម្រៀង​មួយចំនួន ដែល​ត្រូវបាន​ជ្រើសរើស ដើម្បី​ប្រកួត​យក​ពានរង្វាន់​នៅ​កម្មវិធី​ក្នុងឆ្នាំនេះ​។​

​ព្រឹត្តិការណ៍​ពានរង្វាន់​នាពេល​ខាងមុខនេះ នឹងធ្វើ​ឡើង​នៅ Phnom Penh Garden City ថ្ងៃ​សៅរ៍ ទី​១៩ ខែមីនា ហើយក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng Smart Axiata និង ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ដៃគូ​សហការ​ជាច្រើន​ទៀតផង​ដែរ​។​

​កម្មវិធី​ពានរង្វាន់ Pleng 2022 នឹងមាន​ការទទួល​ជា​កម្រាលព្រំ​ក្រហម និង​ការសំដែង​ផ្ទាល់ ដែលមាន​ការចូលរួម​ពី​តារា​ល្បីឈ្មោះ បោះ​សំឡេង សិល្បករ​ជើងចាស់ សិល្បករ​ជំនាន់​ថ្មី និង​អ្នកល្បី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ និង​ទទួលស្គាល់​ស្នាដៃ​របស់​សិល្បករ និង​ផលិតករ​កំពូល​ក្នុង​ឧស្សាហ​កម្មនេះ​ផងដែរ​។

​លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​យើង​ដាក់​ដំណើរការ​កម្មវិធី Pleng ដើម្បីឱ្យ​តន្ត្រីករ និង​សិល្បករ​ខ្មែរ បង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​ពួកគេ​ទៅកាន់​អ្នក​ស្រឡាញ់​តន្ត្រី​រាប់លាន​នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពានរង្វាន់ Pleng Music Awards 2022 គឺជា​ឱកាស​ដ៏​ល្អ​មួយទៀត ដែល​ក្រុមហ៊ុន Smart Axiata បាន​បង្កើត ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​តារា​កំពូលៗ​កម្ពុជា​ទទួលបាន​ការ​ទទួលស្គាល់​ទាំង​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ​។ យើង​ក៏​យល់ឃើញថា​ពានរង្វាន់ Pleng Music Awards ជាការ​សម្ដែង​នូវ​អំណរគុណ​របស់​យើង​ចំពោះ​ការរីកចម្រើន​យ៉ាងខ្លាំង​នៃ​វិស័យ​តន្ត្រី​ដែល​បន្ត​លេចធ្លោ​នៅ​កម្ពុជា​»​។​

​ពានរង្វាន់​ដែល​អាចឲ្យ​ទស្សនិកជន​ចូលរួម​បោះឆ្នោត ​ដើម្បី​ស្វែងរក​ជ័យលាភី​ទាំងអស់​មាន​ចំនួន ៧ ប្រភេទ រួមមាន​៖ «​បទ​ចម្រៀង​ប្រចាំឆ្នាំ​» «​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ​» «​សិល្បការិនី​ប្រចាំឆ្នាំ​» «​សិល្បករ​ប្រចាំឆ្នាំ​» «​សិល្បករ សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ​» «​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ​» និង «​ក្រុម​តន្ត្រី​ប្រចាំឆ្នាំ​»​។ ពានរង្វាន់​ពិសេស​ចំនួន ៣ ប្រភេទ​ដទៃ​ទៀត រួមមាន «​បទ​ចម្រៀង​មាន​អ្នក​ស្ដាប់​ច្រើន​បំផុត​» «​សិល្បការិនី​ស្តាប់​ច្រើនជាងគេ » «​សិល្បករ​ស្តាប់​ច្រើនជាងគេ​» និង «​ពានរង្វាន់​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​ជីវិត​»​។​

​ជយលាភី​ពានរង្វាន់​ទាំង​៧ នឹងត្រូវ​បានកំណត់​ដោយ​ការបោះឆ្នោត​របស់​សាធារណជន (​ស្មើនឹង 40 ភាគរយ​នៃ​ពិន្ទុសរុប​) ដោយ​ការដាក់​ពិន្ទុ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​តន្ត្រី (​ស្មើនឹង 40 ភាគរយ​នៃ​ពិន្ទុសរុប​) និង​ចំនួន​សរុប​នៃ​ការ​ស្តាប់​របស់​សិល្បករ សិល្បការិនី និង បទ​ចម្រៀង​នៅលើ Pleng app (​ស្មើនឹង 20 ភាគរយ​នៃ​ពិន្ទុសរុប​) ។​

​អ្នកគាំទ្រ​អាច​ចាប់ផ្តើម​បោះឆ្នោត​គាំទ្រ​នៅក្នុង Pleng app ដោយ​គ្រាន់តែ​ចុះឈ្មោះ​ជាមួយ​លេខ​ទូរស័ព្ទ​របស់​ពួកគេ (​អាច​ចូលរួម​បោះឆ្នោត​បាន​គ្រប់​ប្រព័ន្ធ​ទូរ​ស័ព្ទ​ទាំងអស់​) ហើយក៏​អាច​បន្ត​ស្ដាប់​បទ​ចម្រៀង​របស់​សិ​ល្បករ សិល្បការិនី ដែល​ពួកគេ​ចូលចិត្ត​បន្ថែម (​ដើម្បី​បង្កើន​ចំនួន​នៃ​ការគាំទ្រ​)​។ ការបោះឆ្នោត​គាំទ្រ​នេះ​ចាប់ផ្តើម​ឡើង​កាលពី នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ហើយនឹង​បិទ​បញ្ចប់​នៅ ថ្ងៃទី​៧ ខែមីនា សម្រាប់​ប្រភេទ​ពានរង្វាន់​ទាំងអស់​។​

​ពានរង្វាន់ Pleng Music Awards ឆ្នាំនេះ មាន​ច្រើន​ពានរង្វាន់ ហើយ​បេក្ខភាព​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​រួមមាន​៖ ពានរង្វាន់ «​បទ​ចម្រៀង​ប្រចាំឆ្នាំ​»

• ប្រហុក – ព្រាប សុវត្ថិ & តន់ ចន្ទ​សី​ម៉ា

• ខកខាន – ស៊ូ​លី ផេង

• ឆ្ពោះទៅមុខ​រួមគ្នា – ស៊ូ​លី ផេង​, វុ​ទ្ធា​, ប្រុស​ឡា​, REEZY, សាំង សុខ​សេរី​, ចិត្ត ក​ញ្ច​នា​, 4T5, DJ Chee, ក្រុម​តូច​, និង RuthKo

• រកស៊ី​ជាមួយ​យក្ស – ព្រាប សុវត្ថិ & តន់ ចន្ទ​សី​ម៉ា

• ពេលដែល​អូន​ភ្ញាក់​ពី​គេង – អ៊ុក សុ​វណ្ណា​រី

• Bad Boy – Tempo Tris

• Are You Okay? – តន់ ចន្ទ​សី​ម៉ា

• Top of The Lady – ទេព បូ​ព្រឹក្ស​

​ពានរង្វាន់ «​សិល្បករ​ប្រចាំឆ្នាំ​»

• ខេ​ម

• ស៊ូ​លី ផេង

• Tempo Tris

• ប្រុស​ឡា

• ហេង ពិ​ទូ​

​ពានរង្វាន់ «​សិល្បការិនី​ប្រចាំឆ្នាំ​»

• តន់ ចន្ទ​សី​ម៉ា

• អ៊ុក សុ​វណ្ណា​រី

• ចិត្ត ក​ញ្ច​នា

• ទេព បូ​ព្រឹក្ស

• មាស សុខ​សោភា

• រ៉ា​ប៊ី

​ពានរង្វាន់ «​សិល្បករ និង​សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ​»

• អ៊ុក សុ​វណ្ណា​រី

• KingChi

• MC Sey

• Reezy

• លាន បញ្ច​នី​ត

• RuthKo

​ពានរង្វាន់ «​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ​»

• ប្រហុក – ព្រាប សុវត្ថិ & តន់ ចន្ទ​សី​ម៉ា

• ឆ្ពោះទៅមុខ​រួមគ្នា – ស៊ូ​លី ផេង​, វុ​ទ្ធា​, ប្រុស​ឡា​, REEZY, សាំង សុខ​សេរី​, ចិត្ត ក​ញ្ច​នា​, 4T5, DJ Chee, ក្រុម​តូច​, និង RuthKo

• រកស៊ី​ជាមួយ​យក្ស – ព្រាប សុវត្ថិ & តន់ ចន្ទ​សី​ម៉ា

• Sorry Dad I’m Bad – 4T5 ft Jennie_Vee

• ទេព ធីតា – Ran ft HENG

• អាណាចក្រ​អ្នក​ចម្បាំង – ចិត្ត ក​ញ្ច​នា – G-Devith – 4T5

​ពានរង្វាន់ «​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ​»

• Are You Okay? – តន់ ចន្ទ​សី​ម៉ា

• Top of The Lady – ទេព បូ​ព្រឹក្ស

• ឆ្ពោះទៅមុខ​រួមគ្នា – ស៊ូ​លី ផេង​, វុ​ទ្ធា​, ប្រុស​ឡា​, REEZY, សាំង សុខ​សេរី​, ចិត្ត ក​ញ្ច​នា​, 4T5, DJ Chee, ក្រុម​តូច​, និង RuthKo

• RIP – អ៊ុក សុ​វណ្ណា​រី​, RAWYER, និង SNOOGA

• Bad Boy – Tempo Tris

• សាធុ – Reezy ft Sievphin Chong

• ទទួល​ការពិត – ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា

• ផ្កា​ក្នុង​របង – ក្រុម​តូច

​ពានរង្វាន់ «​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ​»

• ក្មេង​ខ្មែរ

• ក្រុម​តូច

• ICE Band

• Suffer

• X-BRO Band

• Rizer Band

​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៩ កម្មវិធី Pleng បាន​ក្លាយជា​បណ្ណាល័យ​កម្សាន្ត​ឌីជីថល​ធំជាងគេ​បង្អស់​នៅ​កម្ពុជា ដោយមាន​បទ​ចម្រៀង​ខ្មែរ និង​អន្តរជាតិ​ចំនួន​ជាង ១ លាន បទ​សម្រាប់​ឲ្យ​អ្នកប្រើប្រាស់​រីករាយ​កម្សាន្ត​។ លើសពីនេះ អតិថិជន Pleng Pro អាច​ទាញយក​បទ​ចម្រៀង​ដោយ​គ្មាន​កំណត់​សម្រាប់​ស្ដាប់​ដោយ​មិនចាំបាច់​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត និង​អាច​ស្ដាប់​តន្ត្រី​និង​វិទ្យុ​ដោយ​គ្មាន​ការផ្សាយពាណិជ្ជកម្ម​ជាមួយនិង​គុណភាព​សំឡេងដ៏​ល្អ​បំផុត​។​

​បន្ទាប់ពី​បាន​ប្តូរ​ម៉ាក​យីហោ​ពី Smart Music កម្មវិធី Pleng ត្រូវបាន​រៀបចំឡើង​កាន់​តែ​ទំនើប និង​ប្រសើរឡើង​ជាង​មុន ហើយ​ទៀងទាត់​ជានិច្ច ជាមួយ​ការកែលម្អ​បច្ចេកទេស​ជាច្រើន ដែល​ធ្វើឱ្យ​កម្មវិធី​នេះ​កាន់តែ​លឿន កាន់តែ​ស្ទុះ​ជាង​មុខ និង​ងាយស្រួល​ប្រើប្រាស់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី កម្មវិធី​ពានរង្វាន់ Pleng Music Awards 2022 សូម​ចូលទៅ​កាន់ Pleng Smart Awards ហើយ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng តាមរយៈ Facebook PlengbysmartYoutube Smart៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម