ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ចាត់តំណាងយកថវិកាជូនលោកស្រី ស៊ី តូន ដែលមានជំងឺមិនគួរឲ្យជឿ
ក្រោយពីមានការចុះផ្សាយតាមបណ្តាញសារព័ត៌មានចំពោះសុខភាពរបស់លោកស្រី ស៊ី តូន ប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានជំងឺនឹកស្មានមិនដល់ (បាត់បង់ស្មារតី និងបាត់បង់ការចងចាំ ) លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសំដែងនូវសេចក្តីសោកស្ដាយ និងនឹកស្មានមិនដល់ទៅជាបែបនេះ។

ទន្ទឹមនឹងសេចក្តីអាណិត និងសោកស្តាយនេះ នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមថ្នាក់ដឹកនាំ នៃគណៈចលនាស្ត្រី គណៈបក្សប្រជាជនកម្ពុជា បានចាត់តាំងលោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងនាំយកថវិកាមួយចំនួនឧបត្ថម្ភដល់លោកស្រី ស៊ី តូន ដើម្បីចូលរួមជួយសម្រួលដល់ការព្យាបាល ។
លោក ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកជំទាវ ម៉ែន សំអន និងការជូនពរដល់លោកស្រី ស៊ី តូន បានឆាប់ជាសះស្បើយ និងបរិបូរណ៌ដោយថាមពលខ្លាំងក្លា អាយុយឺនយូរ ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារ និងកូនចៅរបស់លោកស្រី ស៊ី តូន បានឲ្យដឹងថា លោកស្រី ស៊ី តូន បានកើតជំងឺម្យ៉ាងដែលគ្រូពេទ្យអោយឈ្មោះថា ជំងឺ ចាក់ កូ ។ ជំងឺនេះវាធ្វើអោយប្រព័ន្ធខួរក្បាលស្រឹមៗទៅ ភ្លេចការចងចាំ ប៉ុន្តែវាមិនបង្កឱ្យមានការឈឺចាប់នោះទេ។ ជំងឺចាក់កូ ជាជំងឺម្យ៉ាងដែលកម្រនឹងកើតមានណាស់ ពោលគឺក្នុងចំណោមមនុស្ស២លាននាក់លើលោក សឹងមិនទាន់កើតម្នាក់ផង តែបែជាមកកើតលើលោកស្រី ស៊ី តូន ទៅវិញ ។

សូមរំលឹកថា លោកស្រី ស៊ី តូន ជាស្ត្រីឆ្នើមក្នុងសកម្មភាពមហាជន ប្រជាជន និងបានត្រូវប្រជាជនក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី១ បោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានក្រុមប្រឹក្សាសង្កាត់គ្រប់អាណត្តិកន្លងមកនេះ ។
លោកស្រី ស៊ី តូន បានចាប់ផ្តើមមានជំងឺនេះ ក្នុងរយៈពេលជិតមួយខែ ។ ស្វាមីរបស់លោកស្រី ស៊ី តូន គឺលោក ធរ សោ អតីតនាយកមហាវិទ្យាល័យគរុកោសល្យ ( ជិតវិមានឯករាជ្យ ) ។ លោក ធរ សោ ក៏មានជំងឺលើសឈាមខូចមួយចំហៀងខ្លួន អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែរ។
បច្ចុប្បន្ន លោកស្រី ស៊ី តូន កំពុងស្នាក់នៅដើម្បីថែទាំសុខភាពនាគេហដ្ឋានរបស់កូន នៅក្បែរទួលក្រសាំងក្រុងតាខ្មៅ ខេត្តកណ្តាល ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


