ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស្នើឲ្យអភិបាលខេត្តមណ្ឌលគិរី ថ្មី ខិតខំដោះស្រាយករណីរំលោភបំពានដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋ
ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បែបនេះ នៅពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កន្លងទៅនៅក្នុងខេត្តមណ្ឌលគីរី មានបញ្ហាប្រឈមទាក់ទិនទៅនឹងការរំលោភកាន់កាប់ធនធានធម្មជាតិរបស់រដ្ឋ ឬទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានដី និងព្រៃឈើជាដើម ប៉ុន្តែបានរួមគ្នាដើម្បីដោះស្រាយផងដែរនាពេលកន្លងមក។ ប្រសិនបើយើងមិនបានរួមគ្នាដោះស្រាយនោះទេ ភាពអានាធិបតេយ្យ នឹងកាន់តែធ្ងន់ធ្វើឡើង ធ្វើឱ្យយើងគ្មានឱកាសដើម្បីនឹងដោះស្រាយបាននោះទេ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “មានមន្ត្រីមួយចំនួនយើងខ្ញុំសោកស្ដាយណាស់ ដែលមានកំហុសឆ្គងទាក់ទងទៅនឹងការរំលោភប្រើអំណាច ដោយរំលោភក្នុងការយកដី យកធ្លី ទ្រព្យសម្បត្តិរបស់រដ្ឋ នេះដោយសារតែភាពលោភលន់របស់មន្ត្រីយើងមួយចំនួន។ យើងមានការសោកស្ដាយ។ ចឹងទេខ្ញុំសូមបញ្ជាក់ថា ឯកឧត្តម ថង សាវុន រួមជាមួយមន្ត្រីទាំងអស់ត្រូវបន្តការពារនូវធនធានធម្មជាតិរបស់យើងដែលមាន ជាពិសេសទ្រព្យសម្បត្តិរបស់រដ្ឋ ដោយមិនឲ្យមានការរំលោភបំពាន ហើយត្រូវទៅខិតខំដើម្បីគោរពផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដូចជាដីធ្លី ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដែលតែងតែមានព័ត៌មានអំពីការរំលោភជាបន្តបន្ទាប់ នេះជាបញ្ហាដែលខ្ញុំស្នើឲ្យយកចិត្តទុកដាក់ដោះស្រាយ”។
បើតាមសម្ដេចក្រឡាហោម ស ខេង ក្រៅពីនេះ ភារកិច្ចរបស់យើងក្រៅពីបន្តអនុវត្តគោលនយោបាយគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក៏មានភារកិច្ចសំខាន់ជាច្រើនទៀតទាក់ទងទៅនឹងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ដែលបញ្ហានេះយើងបានកំណត់ជាមាគ៌ានយោបាយរបស់គណបក្សផង ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផង គឺការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយដើម្បីឲ្យបញ្ហានេះ ទទួលបានជោគជ័យ បញ្ហាគន្លឹះធំ គឺការគាំទ្រ និងការចូលរួម ពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមទាំងប្រជាពលរដ្ឋផង៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


