Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ បង្កើត​លេខ​ទូរសព្ទ​ទាន់​ហេតុការណ៍​ដើម្បី​ជួយ​ដល់​ជន​មាន​ពិការភាព​

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​លេខ​ទូរសព្ទ ទាន់​ហេតុការណ៍ «១២៧០»​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជួន​ដល់​បងប្អូន​ដែលមាន​ពិការភាព​។

យោង​តាម​សេចក្តី​ជូនដំណឹង ស្តីពី​ការដាក់​ដំណើរការ​ផ្លូវការ​លេខ​ទូរសព្ទ HOTLINE “១២៧០” របស់​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែល​បាន​ផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​ «​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​សូម​ជំរាប​ដល់​បងប្អូន​ដែលមាន​ពិការភាព​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អោយបាន​ជ្រាបថា​ក្រសួង​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​លេខ​ទូរ​សព្ទ​សម្រាប់​ឱ្យ​បងប្អូន​ទាំងអស់​អាចធ្វើ​ហៅចូល​រៀងរាល់​ម៉ោង​ធ្វើការ​មកកាន់​នាយកដ្ឋាន​សុខមាលភាព​ជនពិការ​ដោយ​ឥតគិតថ្លៃ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្តី​ជូន​ដំណឹង​ដដែល​ ប្រព័ន្ធ​ទូរ​សព្ទ​នេះ​នឹង​ជួយ​ផ្ដល់​ភាពងាយស្រួល​ដល់​បងប្អូន​ដែលមាន​ពិការភាព​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងករណី​មាន​តម្រូវការ​សម្រាប់​ការផ្ដល់​ព័ត៌មាន​បន្ទាន់​ ឬ​ ទាន់​ហេតុការណ៍​បណ្ដឹងតវ៉ា​ប្រឆាំង​ការរើសអើង​ការ​រំលោភបំពាន​ណាមួយ​ឬ​មាន​សំណូមពរ​ចាំបាច់​មក​នាយកដ្ឋាន​ធ្វើ​ការសម្របសម្រួលនិង​ដោះស្រាយ​តាម​ករណី​ជាក់ស្ដែង​នីមួយៗ​។

គួរ​បញ្ជាក់​ថា ​តាម​ការប៉ាន់ស្មាន​បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុ​ជា មាន​ជនពិការ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស​ប្រមាណ​៥២​ម៉ឺន​នាក់​ដែល​ភាគច្រើន​ពួកគេ​កំពុង​រស់នៅ​យ៉ាង​លំបាកលំបិន​ដោយសារ​មិនមាន​ប្រាក់ចំណូល​សមរម្យ​ក្នុងការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម