Connect with us

ព័ត៌មានជាតិ

សម្តេច វិបុល​សេនា ភក្តី សាយ ឈុំ អញ្ជើញ ជា​គណៈ​អធិបតីភាព ប្រកាស​ផ្ទេរ​មុខតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពត

បានផុស

នៅ

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ ២០២១ នេះ សម្តេច វិបុល​សេនា ភក្តី សាយ ឈុំ អនុប្រធាន​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ប្រកាស ផ្ទេរ​មុខតំណែង ប្រធាន​គណៈ ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​សាលសន្និសីទ​បូកគោ​ខេត្តកំពត ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត និង ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​មណ្ឌល​កំពត ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ព្រមទាំង​អស់លោក លោកស្រី ជា​ប្រធាន អនុប្រធាន​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់។

យោងតាម​សេចក្តីប្រកាស ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ត្រូវ​បាន​ទទួល​មុខតំណែង​ថ្មី​ជា​ប្រធាគ​ណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា​ខេត្តកំពត ជំនួស ឯកឧត្តម ជាវ តា​យ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​ទទួល​មុខតំណែង​ថ្មី ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត ពោធិ៍សាត់ និង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តពោធិ៍សាត់​។

មានប្រសាសន៍​ទៅកាន់​អង្គ​ពិធី​ទាំងមូល សម្តេច វិបុល សេនា​ភក្តី សាយ ឈុំ បានលើកឡើង​ដោយ​ផ្តោត​សំខាន់ ទៅលើ​ការដឹកនាំ នៅ​ចំពោះមុខ ដោយ​ត្រូវ​ក្តាប់​ឲ្យ​ជាប់​នូវ​លក្ខន្តិកៈ​របស់​គណ​បក្ស កម្មវិធី​នយោបាយ គោលការណ៍​គោលនយោបាយ និង សេចក្តី​សម្រេច​របស់​គ​ណ​បក្ស ច្បាប់​របស់​រដ្ឋ ដោយ​ចាត់តាំង​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ជា​មូលដ្ឋាន សមូហភាព ដឹកនាំ បុគ្គល​ក្នុង​ភាព​ទទួលខុសត្រូវ ភាគតិច​គោរព​ភាគច្រើន​។​ ការដឹកនាំ​ល្អ គឺ​មាន​អាកប្បកិរិយា ពាក្យ​សម្តី សុភាពរាបសារ មាន​ចាស់ទុំ​ខាង​នយោបាយ តែ​ត្រូវ​ម៉ឺងម៉ាត់ មាន​គោលជំហរ​ច្បាស់លាស់​។ អ្នកដឹកនាំ​ត្រូវធ្វើ​ភាព ជា​គំរូ​ដល់​អ្នក​ដែល​នៅ​ក្រោម​ការ ដឹកនាំ​របស់​យើង ក្នុងនោះ​គំរូ អនុវត្តន៍​ដីកា​ច្បាប់ ក្នុង​ជីវភាព រស់នៅ ក្នុង​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

សម្តេច​សេនា​ភក្តី បាន​បន្ថែម​ថា ការដឹកនាំ​ល្អ​ត្រូវ​គោរព និង​អនុវត្តន៍ ឲ្យបាន​ត្រឹមត្រូវ ស្តី​ពី​របប​ធ្វើ​ការងារ របស់​គណបក្ស នោះ​គឺ​ប្រជុំ​សន្និបាត ការចុះ​មូលដ្ឋាន ការត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និង​សុំ​យោបល់ ហើយ​ត្រូវ​ចងចាំ​ថា​ មិន​ត្រូវ​មើល​រំលង​រាល់​ការងារ​ដែល​ត្រូវ​អនុវត្ត​ឲ្យសោះ​។

សម្តេច​ក៏បាន​ផ្តាំ​ផ្ញើ ឲ្យ​ជំរុញ​ដល់​សមាជិក សមាជិកា របស់​គណបក្ស ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើ​អត្តសញ្ញាណប័ណ្ណ ដល់​អ្នក​ដែល​គ្រប់​អាយុ​បោះឆ្នោត ដើម្បី​ឈាន​ទៅ​រក​ភាពជោគជ័យ​ក្នុងការ​បោះឆ្នោត​នា​ថ្ងៃ​ខាងមុខ៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ វិនាទី មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៣៥ នាទីutes មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម