នយោបាយ
សម្ដេច សាយ ឈុំ ថា គោលការណ៍គណបក្សប្រជាជន គឺការពង្រឹងសមត្ថភាពមន្រ្តីបន្តវេន ជារឿងសំខាន់
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ជាគោលការណ៍របស់គណបក្សប្រជាជននៅគ្រប់កាលៈទេសៈ គឺការផ្ដល់ឱកាស និងការបណ្ដុះបណ្ដាលសមត្ថភាព និងចំណេះដឹងដល់មន្ត្រីបន្តវេនវ័យក្មេងរបស់ខ្លួន ជាកិច្ចការដ៏សំខាន់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសមន្រ្តីបន្តវេន គឺជាគោលការណ៍ចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែបានចាត់តាំងអនុវត្តនៅក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស។ ការគូសបញ្ជាក់របស់សម្តេចវិបុលសេនាភក្តីបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី១៣ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំដោយគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។

សម្ដេច សាយ ឈុំ បានកត់សម្គាល់ថា វគ្គអប់រំនយោបាយនេះ គឺស្ថិតក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីជិតស្និទ្ធ និងសុទិដ្ឋិនិយមខ្ពស់ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងកាន់អំណាច តាមរយៈជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ។ សម្ដេចបានចាត់ទុកថា នេះជាកត្តាអំណោយផលបំផុត ដែលអនុញ្ញាតឱ្យគណបក្សប្រជាជនផ្ទេរការដឹកនាំរាជរដ្ឋាភិបាលឱ្យទៅអ្នកបន្តវេនវ័យក្មេង ដែលបានបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ និងយ៉ាងត្រឹមត្រូវ។
តាមការបញ្ជាក់របស់សម្ដេច សាយ ឈុំ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យ៉ាងសកម្ម និងរស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យ សំដៅឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ។

អនុប្រធានគណបក្សកាន់អំណាច បន្តថា វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៣ នាពេលនេះ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតជូនសិក្ខាកាមគ្រប់រូបអំពីទ្រឹស្ដីគោលការណ៍ គោលនយោបាយ បទពិសោធន៍ និងការប្រតិបត្ដិជាក់ស្ដែង ស្របតាមសំណូមពរការងាររបស់គណបក្ស និងសភាពការណ៍របស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ វគ្គអប់រំនយោបាយនេះ ក៏ជាឱកាសដ៏មានតម្លៃរបស់មន្ត្រីមកពីគណបក្សនៃបណ្ដាក្រសួង-ស្ថាប័ន រាជធានី-ខេត្តផ្សេងៗគ្នា បណ្តាអង្គការមហាជនរបស់គណបក្ស និងបណ្ដាស្ថាប័នគណបក្សជុំវិញថ្នាក់កណ្តាល បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ការងារជាមួយគ្នាផងដែរ។
តាមរយៈនេះ ក៏នឹងធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


