ព័ត៌មានជាតិ
ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបាក់នៅ ត្រង់ភូមិកន្ទុយទឹក បានបិទជាប់វិញទាំងស្រុង
ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបានបាក់នៅត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន បានបិទជាប់វិញទាំងស្រុងហើយ មកដល់រសៀលថ្ងៃទី២៨ តុលានេះ ពោលគឺមិនមានទឹកហូរចេញពីស្ទឹងព្រែកត្នោតទៀតទេ។

ការឈានទៅដល់ការទប់ទំនប់នេះបានឡើងវិញ មិនមែនបានមកដោយភាពងាយស្រួលទេ តែវាពិតជាបានមកពីការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់របស់អាជ្ញាធររាជធានីភ្នំពេញ ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងកម្លាំងកងអង្គរក្សរបស់សម្តេចតេជោ។
ក្រុមការងារបាននិងក្រុមបច្ចេកទេសនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តបេសកកម្មអន្តរាគមន៍បិទផ្ចិតចំណុចទំនប់ដែលបាក់ នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញបន្តទៀត ហើយជាលទ្ធផលនៅរសៀលនេះការបិទផ្ទប់នេះទទួលបានជោគជ័យ។

គួរបញ្ជាក់ថា នៅវេលាម៉ោងយប់រំលងអាធ្រាត្រចូលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពហូរមកលើខ្លាំងពេក បានបណ្តាលឲ្យចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ដែលជាទ្វាទឹកពីមុន (ប្រឡាយ៨៥) ក្រោយមកត្រូវបានបិទមិនអោយដំណើរការ បានជ្រៀបទឹករហូតធ្លាយពីខាងក្រោមតែម្តង។

ប៉ុន្តែភ្លាមៗនោះ ក្រុមការងារក្រសួងធនធានទឹក អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ច បានរួមគ្នាជួយទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរធំឡើង ហើយជាលទ្ធផលនៅរសៀលនេះការបិទផ្ទប់នេះទទួលបានជោគជ័យហើយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


