ព័ត៌មានជាតិ
ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងបើកកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយអភិវឌ្ឍន៍
ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះស្រុកស្ទោង ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ជូនថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងក្រុមការងារ ពិធីនេះធ្វើឡើងនៅក្នុងវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បានអានខ្លឹមសារគោលនយោបាយអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយជូនអង្គប្រជុំរួចមក ឯកឧត្ដម សោម ស៊ុន បានមានប្រសាសន៍ថាគោលបំណង នៃការផ្សព្វផ្សាយគោលនយោបាយ អភិវឌ្ឍន៍ ឃុំ-សង្កាត់ ជូនដល់ផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងក្រុមការងារចុះជួយមូលដ្ឋាន គឺដើម្បីឲ្យជ្រាប និងត្រៀមចូលរួមអនុវត្តន៍ ខ្លឹមសារជាក់ស្ដែងនៃ ផែនការកម្មវិធីនិងសកម្មភាពអភិវឌ្ឍន៍ ដើម្បីឲ្យថ្នាក់ដឹកនាំត្រូវប្តេជ្ញាចិត្ត ដឹកនាំនិងចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ ។


ឯកឧត្ដម សោម ស៊ុន កោតសរសើរចំពោះការខិតខំប្រឹងប្រែង រួមសហការគ្នា របស់ក្រុមការងារ ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានខិតខំបំពេញ ភារកិច្ចក្នុងការបម្រើប្រជាជនបានល្អប្រសើរ និងបានរំលឹកដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ត្រូវបន្តគ្រប់គ្រងពង្រឹង សតិអារម្មណ៍សមាជិកគណបក្សចាស់ និងបន្តកសាងពង្រីកសមាជិកបក្សថ្មី ក្នុងស្រទាប់យុវវ័យពង្រឹងរបៀបរបបការងាររបស់គណបក្ស ពង្រឹងការសាមគ្គី ភាពឯកភាពគ្នារឹងមាំ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះឲ្យទទួលបានការ គាំទ្រពីមហាជន និងទទួលបាន ជោគជ័យសម្រាប់គណបក្សប្រជាជនកម្ពុជា។


ថ្នាក់ដឹកនាំគណបក្សឃុំសាខាបក្សភូមិ និងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ទាំងអស់បានប្តេជ្ញាចិត្តអនុវត្តឲ្យទទួល បានជោគជ័យនូវគោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងមតិណែនាំរបស់ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំ ឲ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ



