ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍មិនឲ្យលើស២០០នាក់ ក្នុងករណីខុសប្រក្រតី ត្រូវផ្អាកការរៀបចំកម្មវិធីជាបន្ទាន់ រួចធ្វើរបាយការណ៍
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយ កំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី ។ការសម្រេចនេះចាប់អនុវត្តពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៨ វិច្ឆិកានេះ ដែលក្នុងសេចក្តីសម្រេចនេះមានន័យថា ត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយ កំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
ការកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី ខាងលើនេះ គឺសំដៅទៅលើ ក្រុមគ្រួសារម្ចាស់កម្មវិធី សាច់ញាតិ និងភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួម។ ដោយឡែក ចុងភៅ ក្រុមភ្លេង និងអ្នកបម្រើការក្នុងកម្មវិធីមិនត្រូវបានរាប់បញ្ចូលឡើយ។

ម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជនសមស្របសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យប្រពៃណ៏ផ្សេង ទៀត និងត្រូវដាក់ពាក្យស្នើសុំរៀបចំកម្មវិធី ជូនមករដ្ឋបាលខណ្ឌនៃទីតាំងប្រារព្ធជាមុនសិន ដើម្បីពិនិត្យនិងសម្រេចជូន។
ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌនទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តនីតិវិធីប្រតិបត្តិ ស្តង់ដា ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនជំងឺ កូវីដ-១៩ (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស (លើកលែងពេលទទួលទានអាហារ-ភេសជ្ជៈ) កាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ពា ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និង មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត ក្នុងដែនសមត្ថកិច្ច ដើម្បីតាមដាន ឃ្លាំមើល និងណែនាំម្ចាស់កម្មវិធីនីមួយៗ ឱ្យអនុវត្តស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារ ស្ដីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ។ ក្នុងករណីពិនិត្យឃើញថា ម្ចាស់កម្មវិធី ណាមួយមិនព្រមផ្ដល់កិច្ចសហការ ឬ អនុវត្តមិនបានត្រឹមត្រូវដែលជាហានិភ័យនៃការចម្លងជំងឺកូវដ-១៩ ត្រូវចាត់ វិធានការផ្អាកការរៀបចំកម្មវិធីជាបន្ទាន់ រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរជូនមករដ្ឋបាលរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


