ព័ត៌មានជាតិ
មន្ត្រីនគរបាលម្នាក់ បាញ់សម្លាប់ខ្លួន សង្ស័យតូចចិត្ត មានជំងឺប្រចាំកាយ
មន្រ្តីនគរបាលការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពតម្នាក់សង្ស័យតូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយរ៉ាំរ៉ៃបានសម្រេចចិត្តធ្វើអត្តឃាត ដោយយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង៩ និង៥០ នាទីព្រឹក ថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងលំនៅឋានមួយកន្លែង ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។

លោកវរសេនីយឯក លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌ័បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះមានឈ្មោះ សេង សារុន ភេទប្រុស អាយុ ៥៦ឆ្នាំ ជានាយរងផ្នែកសរុបរដ្ឋបាល នៃការិយាល័យបង្កានិងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តកំពត មានទីលំនៅ ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ពាក់ព័ន្ធទៅនិងករណីនេះបន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងកន្លែងកើតហេតុឃើញថា នៅក្បែរ សពជនរងគ្រោះមានអាវុធអាកាស្វ័យបត់មួយដើមហើយឃើញមាន ស្នាមគ្រាប់ចំនួនពីរគ្រាប់ក្រោមចង្កា ធ្លាយទៅលើក្បាលជនរងគ្រោះផងដែរ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា៖កន្លងមកជនរងគ្រោះតែងតែត្អូញត្អែរប្រាប់សមាជិក ក្នុងគ្រួសារថា ខ្លួនពិបាកចិត្តដោយសារមានជម្ងឺរ៉ាំរ៉ៃប្រចាំកាយ មហារីកគ្រាប់ឈាម ជាយូរឆ្នាំ មកហើយ ទោះបីព្យាបាលយ៉ាងណាក៏មិនជានោះដែរ។

ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថាជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួន ឯងដោយសារតូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយ។ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុដើម្បីប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី