ព័ត៌មានជាតិ
កម្ពុជានឹងចុះត្រជាក់ខ្លាំងចាប់ពីដើមខែធ្នូ ដល់ខែកុម្ភៈឆ្នាំក្រោយ
ចាប់ពីខែធ្នូឆ្នាំ ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina(ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្តងៗមកត្រឹម ៦០%នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុត្រជាក់ នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២២ ខែវិច្ឆិកា។
ប្រភពដដែលបានឲ្យដឹងថា ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ចាប់ពីសប្តាហ៍ទី១ខែធ្នូ ដល់សប្តាហ៍ទី៣ខែធ្នូ ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះ មានពេលខ្លះអាកាសធាតុអាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចន្លោះពី ១៧អង្សាទៅ ១៩អង្សា នៅតំបន់ជួយភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ចំណែកបណ្តារាជធានី និងខេត្តដទៃទៀត សីតុណ្ហភាពរង្វង់ ១៩អង្សា ទៅ២១អង្សា។
លើសពីនេះទៀត អាកាសធាតុនឹងចុះត្រជាក់លើកទី២ ចាប់ពីសប្តាហ៍ទី៤ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ ២០២២។ ក្រសួងបញ្ជាក់ថា ក្នុងឡុងពេលនេះ មានថ្ងៃខ្លះអាកាសធាតុចុះត្រជាក់ជាប់ៗគ្នាច្រើនថ្ងៃ ក្នុងរង្វង់ ១៥អង្សា ទៅ១៧អង្សា នៅតំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន។ ដោយឡែកបណ្តារាជធានីខេត្តដទៃទៀត សីតុណ្ហភាពរង្វង់ ១៨ទៅ ២០អង្សាសេ។ ក្រសួងធនធានទឹក បានអះអាងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ។
អ្នកជំនាញសុខភាព បានណែនាំឲ្យពលរដ្ឋថែរក្សាសុខភាពនាអាកាសធាតុចុះត្រជាក់នេះ ស្របពេលដែលជំងឺកូវីដ-១៩ នៅបន្តឆ្លងប្រចាំថ្ងៃជាង ៣០នាក់ នៅថ្ងៃទី ២២ ខែវិច្ឆិកានេះព្រោះដោយសារជំងឺនេះ ចូលចិត្តរស់នៅក្នុងភាពត្រជាក់៕
អត្ថបទ៖ ទួន សុផល




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ