ព័ត៌មានជាតិ
លទ្ធផលបណ្ដោះអាសន្ន ៤០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១
តាមរបាយការណ៍ពីឃុំ-សង្កាត់ ចំនួន១.២៥៥ លទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី ៤០ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥.៣៥៨នាក់។
ចំណែកអ្នក ដែលនឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតមានចំនួន ៤.២៥៩នាក់ ហើយអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ២.៨៣១នាក់។ រីឯអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ២.៤៥០នាក់។
សរុបរយៈពេល ៤០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ គឺមានប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ៤០១.២៤៥ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សរុបមានចំនួន ១៩១.០៣១ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន១៦៣.៦៨៩នាក់ ហើយអ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ-សង្កាត់ថ្មីសរុបមានចំនួន ១២២.៣៩៣ នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គ.ជ.ប បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។
ប្រជាពលរដ្ឋ អាចចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


