Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ ចំពោះការ​យាងសោយទិវង្គត របស់សម្តេចក្រុមព្រះ

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០​២១​​នេះ បានផ្ញើសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះ​ការ​យាងសោយទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមជម្រាបថា គណបក្សហ្វ៊ុនស៊ិនប៉ិច​ បានចេញលិខិតទូលថ្វាយ និងជូនដំណឹង សម្ដេចក្រុមព្រះនរោត្ត រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាង​សោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេស បារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោ​គាពាធ។

គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវយាងដង្ហែមកកាន់ព្រះ​រាជា​ណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម