ព័ត៌មានជាតិ
អ្នកស្រី ខៃ ចិន្តា៖ មាន ៨ ចំណុចដើម្បីលើកស្ទួយឲ្យវិស័យសណ្ឋាគាររីកចម្រើន
អ្នកស្រី ខៃ ចិន្តា អនុប្រធាសមាគមសណ្ឋាគារកម្ពុជា បានលើកឡើងថា បច្ចុប្បន្នវិស័យសណ្ឋាគារពុំទាន់មានស្ថានភាពល្អប្រសើរនៅឡើយ ដោយសារវិបត្តិកូវីដ-១៩ បើទោះជាកម្ពុជា បានបើកទូលាយវិស័យទេសចរណ៍រួចហើយក្តី។

កត្តារួមចំណែកដើម្បីឲ្យវិស័យសណ្ឋាគារលូលាស់បានលឿន អ្នកស្រី ខៃ ចិន្តា បានចែករំលែកចំណេះដឹងចំនួន ៨ចំណុចដូចខាងក្រោម៖
១. បដិសណ្ឋារកិច្ច ការទទួលភ្ញៀវនៅព្រលានយន្តហោះ ឬនៅច្រកទ្វារព្រំដែនទទួលភ្ញៀវអន្តរជាតិ ដោយភាពស្វាគមន៍កក់ក្តៅ ជាទំនុកចិត្តដល់ភ្ញៀវ នឹងធ្វើឱ្យភ្ញៀវសប្បាយចិត្តមកលេងនៅប្រទេសយើង។
២. មានជើងយន្តហោះច្រើនទាំងយប់ទាំងថ្ងៃ ជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។
៣. ធនាគារនៅកម្ពុជា ត្រូវផ្ដល់កម្ចីឥណទានដល់សណ្ឋាគារ ដើម្បីឲ្យម្ចាស់អាជីវកម្មមានលទ្ធភាព ដើម្បីស្ដារពង្រីកពង្រឹងកែលម្អសណ្ឋាគាររបស់ខ្លួនឲ្យមានសោភ័ណភាពបើកទ្វារឡើងវិញ។
៤. ក្រសួង ឬអង្គការបន្តការផ្ដល់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញវិស័យទេសចរណ៍ដល់បុគ្គលិក ដែលមានជំនាញទូទៅ។
៥. ជួយគាំទ្រវិស័យទេសចរណ៍ពីជនជាតិខ្មែរនៅក្នុងស្រុកដំបូងគេបង្អស់ ក្នុងពេលដែលយើងរង់ចាំភ្ញៀវទេសចរណ៍ក្រៅប្រទេសចូលមកទស្សនានៅប្រទេសខ្មែរយើង។
៦. រៀបចំកញ្ចប់ទស្សនកិច្ចឲ្យមានសម្បូរបែប ដើម្បីឲ្យភ្ញៀវទេសចរមានជម្រើសច្រើន នឹងធ្វើឲ្យទាក់ទាញ និងពន្យារពេលការស្នាក់នៅឱ្យបានយូរ ហើយក៏ជាការប្រកួតប្រជែងមួយជាមួយនឹងប្រទេសជិតខាងផងដែរ។
៧. ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មធ្យោបាយធ្វើដំណើរតាមទឹកតាមអាកាសឲ្យមានសម្បូរបែប និងប្រកបដោយសុវត្ថិភាព។
៨. សន្តិសុខសង្គមមានសុវត្ថិភាព។
អនុប្រធានសមាគមសណ្ឋាគារ លើកឡើងថា វិស័យសណ្ឋាគារពឹងលើភ្ញៀវទេសចរបរទេស។ «ឥឡូវនេះភ្ញៀវទេសចរបរទេសមានតិចតួចបំផុតដោយសារបញ្ហាកូវីដ ចំណែកភ្ញៀវទេសចរក្នុងស្រុក ភាគច្រើនធ្វើដំណើរកម្សាន្តនៅពេលមានការឈប់សម្រាកបុណ្យទានផ្សេងៗបានម្តងម្កាលប៉ុណ្ណោះ»៕ អត្ថបទ៖ ទួន សុផល

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


