ព័ត៌មានជាតិ
សណ្ឋាគារមួយ ជាប់ចំណាត់ថ្នាក់នៅលើពិភពលោក និងលេខ១ នៅខេត្តសៀមរាប លើបដិសណ្ឋារកិច្ចល្អ មិនប្រើថង់ប្លាស្ទិច
វិស័យសណ្ឋាគារ បានដំណើរការយ៉ាងរលូន ជាពិសេសនៅខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទបុរាណ និងតំបន់ទេសចរណ៍ជាច្រើន។

ជាក់ស្តែងសណ្ឋាគារផ្កាយ៥ Jaya House River Park មានមូលដ្ឋាននៅខេត្តសៀមរាប បានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិទៅលើបដិសណ្ឋារកិច្ចល្អ និងចូលរួមការពារបរិស្ថាន។
នាពេលថ្មីៗនេះ កម្មវិធី Trip Adviser បានប្រកាសថា សណ្ឋាគារ Jaya House River Park ជាប់ចំណាត់ថ្នាក់លេខ២៥ នៅទូទាំងពិភពលោក ជាប់លេខ៨ នៅក្នុងតំបន់អាស៊ី និងលេខ ១នៅក្នុងខេត្តសៀមរាប ដែលល្អបំផុតសម្រាប់ឆ្នាំ ២០២៣។
លទ្ធផលនេះ គឺផ្តោតទៅលើទីតាំង សេវាកម្ម ផាសុកភាព ម្ហូបអាហារ អនាម័យ ភាពប្រណីត ម៉ាស្សា សេវាកម្មកម្សាន្ត និងចូលរួមការពារបរិស្ថាន ដោយមិនប្រើប្រាស់ថង់ប្លាស្ទិច។

លោក រៀម វីរៈ អ្នកគ្រប់គ្រងសណ្ឋាគារ Jaya House River Park បានលើកឡើងថា សណ្ឋាគារនេះ បានបើកដំណើរការចាប់តាំងពីឆ្នាំ ២០១៦មក។ លោក បានឱ្យដឹងថា ចំណុចពិសេសរបស់សណ្ឋាគារ គឺមិនប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីចូលរួមការពារបរិស្ថាននៅក្នុងខេត្តសៀមរាបនិយាយជារួម និងដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបង្កឡើងដោយប្លាស្ទិច នៅទួទាំងប្រទេស និយាយដោយឡែក។
លោកបានបន្តដូច្នេះថា«ភ្ញៀវរបស់យើង នឹងមានផ្តល់ឱ្យដបទឹកមួយដែលធ្វើពីអាលុយមីញ៉ូម អាចប្រើប្រាស់សម្រាប់ដាក់ទឹក និងអាចយកទៅផ្ទះបាន…ដោយឡែកទាក់ទង Supliyer ដែលយកបន្លែ ត្រី សាច់ ចូលសណ្ឋាគារ ក៏មិនឱ្យប្រើប្រាស់ថង់ប្លាស្ទិចដែរ»។

ចំណែកទីតាំងសណ្ឋាគារ ក៏មិនស្ថិតនៅក្នុងក្រុងនោះដែរ ដើម្បីកាត់បន្ថយការកកស្ទះ បង្កើតបរិយាកាស Relax ជូនដល់ភ្ញៀវ ពោលគឺនៅឆ្ងាយពីក្រុងសៀមរាបចំនួន ៣គីឡូម៉ែត្រ ដោយធ្វើដំណើរប្រហែល ១៥នាទីពីរមណីយដ្ឋានអង្គរវត្ត។
លោក រៀម វីរៈ បានឱ្យដឹងទៀតថា ក្រោយពីរាជរដ្ឋាភិបាល បានទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មានកំណើនល្អប្រសើរវិស័យសណ្ឋាគារ នៅខេត្តសៀមរាប ក៏បានស្ទុះងើបឡើងគួរកត់សម្គាល់ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


