Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រគល់ឈាបនដ្ឋាន​ដល់វត្តជោតនារាមបឹងកុកក្រោយសាងសង់រួចជាស្ថាពរ

បានផុស

នៅ

កំពង់ចាម ៖  បន្ទាប់ពីបានជួសជុលកែលម្អ និងកសាង រួចរាល់ជាស្ថាពរហើយ ឈាបនដ្ឋានថ្មី ១កន្លែង ស្ថិតក្នុងវត្តជោតនារាមបឹងកុក នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្គ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានប្រារព្ធពិធីវេរប្រគេនព្រះសង្ឃ និងប្រគល់ជូនគណៈកម្មការ អាចារ្យ វត្តជោតនារាមបឹងកុក ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ នៃព្រះពុទ្ធសានា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា «ក្នុងរយៈពេលកន្លងមក យើងបានយកឈាបនដ្ឋាន ក្នុងទីតាំងវត្តបឹងកុកនេះ ធ្វើជាទីកន្លែង សម្រាប់បូជាសព ជូនដល់ប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ ១៩ ។ ប៉ុន្តែដោយឈាបនដ្ឋាន នៅក្នុងអារាមនេះ មានសភាពចាស់ទ្រុឌទ្រោម មិនអាចរ៉ាប់រងដល់កិច្ចការបូជាសព បានចំនួនច្រើនក្នុង ១ថ្ងៃៗ ដែលជាការឆ្លើយតប ទៅនឹងតម្រូវការតាមវិធានការណែនាំ របស់រដ្ឋាភិបាល លោកអភិបាលខេត្ត បានសម្រេចចិត្តកសាងនូវឈបនដ្ឋានថ្មីបន្ថែមទៀត និងជួសជុលកែលម្អឈាបនដ្ឋានចាស់ ឡើងវិញ នៅលើទីតាំងចាស់ ដើម្បីទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្ដែង» ។ ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចការអាជ្ញាធរ បានជ្រើសរើសយកទីតាំង ២កន្លែង គឺស្ថិតនៅវត្តតាមាង និងវត្តកោះប្រាក់ ដើម្បីធ្វើការបូជាសពអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន ទម្រាំឈាបនដ្ឋានថ្មីនេះ បានជួសជុល និងសាងសង់ រួចរាល់ជាស្ថាពរនោះ ។

បន្ទាប់ពីឈាបនដ្ឋានថ្មី បានស្ថាបនារួចរាល់ជាស្ថាពរ គណៈអភិបាលខេត្ត បានប្រារព្ធពិធីវេរប្រគេន ឬប្រគល់ជូនព្រះសង្ឃ ដើម្បីយកសមិទ្ធផលនេះ ទៅចាត់ចែងប្រើប្រាស់ តាមតម្រូវការ នៃព្រះពុទ្ធសាសនាតទៅថ្ងៃអនាគត ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណព្រះគុណ ដល់ព្រះគ្រូចៅអធិការ និងគណៈកម្មការ អាចារ្យវត្តទាំង៣ ដែលតែងតែសហការល្អ ជាមួយអាជ្ញាធរខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។ ព្រះចៅអធិការវត្តបឹងកុក ក៏បានសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ចំពោះការទទួលបានឈាបនដ្ឋានថ្មីនេះ៕

អត្ថបទ ៖ ហុង  ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម