ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ គោលដៅយើង នឹងទទួលទេសចររហូតដល់ ១៥ ទៅ ២០ លាននាក់
មានប្រសាសន៍នៅ ក្នុងពិធីអញ្ជើញចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានប្រសិទ្ធនាមថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ” ជាលើកទី២ នាព្រឹកថ្ងៃទី ៩ ខែធ្នូ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពន្យល់មូលហេតុសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយកម្ពុជាមានគោលដៅ ទទួលទេសចររហូតដល់ ១៥ ទៅ ២០ លាននាក់ឯណោះ។

សម្ដេចតេជោ បានមានប្រសាសន៍លើកជាសំណួរថា ហេតុអ្វីនៅ រាជធានីភ្នំពេញ និងនៅ សៀមរាប មានព្រលានយន្តហោះហើយ ចាំបាច់ត្រូវធ្វើព្រលានយន្តហោះថ្មីថែមទៀត?
សម្ដេចប្រមុខរាជរដ្ឋាភិបាលបានអះអាងថា ពិតមែនហើយថា ព្រលានយន្តហោះទាំងនោះ អាចផ្គត់ផ្គង់តម្រូវការបានកាលពីសម័យទសវត្សរ៍ឆ្នាំ ៨០ និង៩០ ប៉ុន្តែមកដល់ឥឡូវនេះ គឺមិនអាចទទួលបានទេ នៅ ពេលដែលប្រទេសមានការរីកចម្រើន និងទេសចរណ៍កាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា យើងទទួលបានទេសចរត្រឹមតែ ៦ លាន ៦ សែន នាក់នៅ ឆ្នាំ ២០១៦ តែយើងមិនត្រឹមតែចង់បានអ្នកទេសចរ ៦ លាន ៦ សែននាក់នោះទេ គោលដៅ របស់យើង នឹងទទួលទេសចររហូតដល់ ១៥ លាននាក់ទៅ ២០ លាននាក់ឯណោះ ដូច្នេះហើយទើបមានតម្រូវការនៃការពង្រីកព្រលានយន្តហោះថ្មីនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះគឺជាសេចក្តីត្រូវការ នៃការពង្រីកសមត្ថភាព ក្នុងការទទួលជើងហោះហើរ ទាំងក្រៅ ប្រទេស និងក្នុងប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ព្រលានយន្តហោះដែលមានបច្ចុប្បន្ន មិនអាចទាញយកផលប្រយោជន៍ពីការបើកចំហជើងមេឃសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលនឹងកើនឡើងកាន់តែច្រើនបានទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា សមត្ថភាពរបស់អាកាសយានដ្ឋានបច្ចុប្បន្នក្នុងមួយពេល អាចទទួលបានត្រឹមតែយន្តហោះប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់នៅ ភ្នំពេញ ហើយកាន់តែតិចទៅ ទៀត សម្រាប់នៅ សៀមរាប ដែលអាចចុះចតបានត្រឹមតែយន្តហោះធុនតូចៗប៉ុណ្ណោះ។ សម្រាប់នៅ ភ្នំពេញ អាចចុះចតយន្តហោះធុនធំៗបាន ប៉ុន្តែពាក់ព័ន្ធទៅ នឹងចំណត ដែលនៅ ភ្នំពេញមានក្បាលប្រមោយតែមួយប៉ុណ្ណោះ ដូច្នេះបើមានយន្តហោះចុះចតច្រើន មិនមានអាចមានក្បាលប្រមោយនេះគ្រប់គ្រាន់ទេ។

គួរបញ្ជាក់ផងដែលថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជាដែលនឹងត្រូវសាងសង់នៅ លើផ្ទៃដីទំហំ ២ ៦០០ ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅ កាត់ថា OCIC ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣ ដោយត្រូវចំណាយដើមទុនសរុបដល់ទៅ ជាងជា ១,៥ ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា