Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញផែនការ ៨ ចំណុច ដោះស្រាយបញ្ហានានាជូនពលរដ្ឋ

បានផុស

នៅ

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបាន ដាក់ចេញនូវផែនការចំនួន ៨ ចំណុចធំៗដើម្បីឆ្លើយតបទៅ នឹងតម្រូវការ និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញផែនការទាំង ៨ ចំណុចនេះបានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅ អនុវត្តបន្ត នៅ ខែធ្នូ ឆ្នាំ២០២១ កាលពីថ្ងៃម្សិលមិញ។

លោក ជាវ តាយ បានមានប្រសាសន៍ថា ផែនការ៨ចំណុចនោះរួមមាន៖

ទី១. រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវធ្វើរបាយការណ៍ឱ្យបានចប់ មុនថ្ងៃទី ២៥ ដើម្បីផ្ញើជូនរដ្ឋបាលខេត្តធ្វើការបូកសរុប និងទុកពេល ៥ ថ្ងៃ ក្នុងការកែសម្រួល មុននឹងដាក់ក្នុងកិច្ចប្រជុំតាមខែនីមួយៗ។

ទី២. សូមឱ្យអភិបាលក្រុង ស្រុកទាំងអស់ ​ត្រួតពិនិត្យអំពីបញ្ហាប្រឈមនៅ ក្នុងរដ្ឋបាលក្រុង ស្រុកនីមួយៗ ធ្វើការដោះស្រាយនៅ ថ្នាក់មូលដ្ឋាន បើដោះស្រាយមិនបាន ត្រូវបញ្ជូនសំណុំរឿងមកខេត្ត រួមគ្នាដោះស្រាយ មិនត្រូវទុកយូរនោះឡើយ។

ទី៣. ចំពោះករណីចាប់ចង និងឃាត់ខ្លួន ក៏ត្រូវមានការត្រួតពិនិត្យអំពីបទល្មើស កុំឱ្យរឿងតូច ទៅ ជារឿងធំ ប៉ះពាល់ដល់ សតិអារម្មណ៍ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំ។

ទី៤. ចំពោះបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើង សូមឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវដាក់ចេញនូវយន្តការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណងរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ទី៥. រាល់សេចក្តីសម្រេចទាំងអស់ សូមឱ្យមានការកែតម្រូវនូវសមភាពថ្មី ជៀសវាងនៅ បន្សល់នៅ សមាសភាពចាស់។

ទី៦. ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ស្តីពីចាត់វិធានការបង្ក្រាប ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ដូចនេះរដ្ឋបាលខេត្ត សូមដាក់​ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ដែលជាប់នឹងបឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ជម្រុញ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិធានការចំពោះមុខទាំង៧ចំណុច ទៅ ដល់ប្រជាពលរដ្ឋ នៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ​

ទី៧. រដ្ឋបាលខេត្តត្រូវធ្វើបច្ចុប្បន្នភាព សមភាពក្នុង Groups Telegram និង Whatsapp អ្នកដែលចាស់ដកចេញ ទុកសមភាពថ្មីធ្វើការបន្ត។

ទី៨. ជុំវិញការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅ ថ្ងៃទី២៧ ខែធ្នូខាងមុខ មន្ទីរត្រូវរៀបចំកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅ ដោយរលូន។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តស្នើឱ្យមន្ទីរបរិស្ថាន​ សាលាក្រុងពោធិ៍សាត់ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម ដោយមិនត្រូវទុកគំនរសំរាម នៅ លើដងផ្លូវសាធារណៈនោះឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម