ព័ត៌មានជាតិ
ក្រសួង ប្រកាសពីស្ថានភាពអាកាសធាតុ រយៈពេល ១ សប្តាហ៍នេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសអំពីស្ថានភាពអាកាសធាតុរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១។ សេចក្ដីជូនដំណឹង បញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខ នឹងទទួលរងនូវឥទ្ធិពលសម្ពាធទាបខ្សោយ ទ្រនុងសម្ពាធទាបខ្ពស់ពីជើង និងខ្យលមូសុងឦសាន។

នៅ ថ្ងៃទី ១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានកើតឡើងនូវព្យុះទី ២២ ឈ្មោះ រ៉ាយ ដែលអាចមានធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។
ក្នុងអំឡុងថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ព្យុះនេះមានទិសដៅ តម្រង់ទៅ ប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅ លើ ក្នុងសមុទ្រ ដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។
ព្យុះនេះមានឥទ្ធិពលបន្តិចបន្តូចមកលើតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា។
ស្ថានភាពនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្សោយ និងអាកាសធាតុចុះត្រជាក់ ក្នុងរង្វង់ ១៦ ទៅ ១៨ អង្សា ចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី ២១ នៅ បណ្តាខេត្តជាប់ជួរភ្នំដងរ៉ែក និងខ្ពង់រាបឦសាន៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


