ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ ណែនាំភ្ញៀវទេសចរទៅលេងរមណីយដ្ឋាន២កន្លែងក្នុងខេត្តកំពតនៅថ្ងៃឆ្លងឆ្នាំ
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់កម្ពុជាថ្មីថា អាជ្ញាធរ បានត្រៀមបង្កើតកម្មវីធីកម្សាន្តជាច្រើន នៅតំបន់រមណីយដ្ឋានចំនួន២កន្លែង ក្នុងខេត្តកំពត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា នៅខេត្តកំពតមានតំបន់ទេសចរណ៍ធំពីរ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានភ្នំបូកគោ។ លោកបានលើកឡើងថា« នៅខេត្តកំពតនេះ យើងមានតំបន់ធំពីរ ដែលទទួលបានភ្ញៀវច្រើនជាងគេ ទី១ គឺតំបន់ទឹកឈូ ដែលទីនោះមានកន្លែងកម្សាន្តច្រើន ដោយមានភាពអំណោយផលចំពោះភ្ញៀវដែលនិយមធម្មជាតិ…ទី២ តំបន់ភ្នំបូកគោ មានសាលធំ មានកម្មវិធីជាច្រើនដូចជា អុជកាំជ្រួច ការបោះតង់ ការរៀបចំភ្លើងគប់ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំ»។

លោក សយ ស៊ីណុល បានបញ្ជាក់ថា ភ្ញៀវទេសចរចាប់ផ្តើមកក់បន្ទប់ស្នាក់នៅបណ្តើរៗហើយរហូតមកដល់ពេលនេះ។
បើទោះជាមានវិបត្តិកូវីដ-១៩ ក៏ខេត្តកំពតនៅទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៩០ម៉ឺននាក់ ក្នុងឆ្នាំ ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ ចំពោះបញ្ហាការឡើងថ្លៃផ្ទះសំណាក់ ឬម្ហូបអាហារ ពុំមានកើតឡើងនៅខេត្តកំពតនោះទេ ព្រោះអាជ្ញាធរ តែងតែក្រើនរំលឹកដល់ប្រតិបត្តិករទេសចរទាំងអស់ ទៅលើបញ្ហានេះ។

លោក សយ ស៊ីណុល រំពឹងថា ថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ នឹងមានកំណើនភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកំពតច្រើន ដោយលោកសង្កត់ធ្ងន់ថា ខេត្តកំពតមានរមណីយដ្ឋានច្រើនកន្លែង និងមានហេដ្ឋារចនាសម្ព័ន្ធល្អសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕ ទួន សុផល




-
សន្តិសុខសង្គម២០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល