ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺន ៣ពាន់បណ្ណជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រតម្កល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃថ្នង ភូមិចក្រីទីង ភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ភូមិគោចិនលែង ភូមិត្រពាំងច្រាប ភូមិត្រសេកកោង និងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូខេត្តកំពត ដែលមានចំនួន ១៣៣១បណ្ណ ស្មើនឹង ៧៨៦៦ គ្រួសារ ដែលពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណវត្តសុខមនោរម្យ ដែលស្ថិតនៅក្នុងភូមិដំណក់ល្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពត។

ដើម្បីសម្រេចទៅតាមការគ្រោងទុកលើការងារវាស់វែងដីធ្លីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ មន្ទីរជំនាញបានខិតខំបំពេញការងារយ៉ាងសកម្មដើម្បីពន្លឿនលើការងារនេះ តាមការណែនាំនិងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល។ ខេត្តកំពតមានក្បាលដីប្រមាណជាង ៧៥ម៉ឺនក្បាលដីដែលបានវាស់វែងបញ្ចប់ ហើយការចែកបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋបានចំនួនជាង ៦៥ម៉ឺនបណ្ណ ហើយថ្ងៃនេះបន្តចែកជូនជាង ១ម៉ឺន ៣ពាន់បណ្ណបន្ថែមទៀត។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តខិតខំយកចិត្តទុកដាក់ ជំរុញពន្លឿនឱ្យមានការវាស់វែងដីធ្លីជូនពលរដ្ឋឱ្យបានឆាប់រហ័សបំផុតនៅទូទាំងប្រទេស ដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យបានលឿនបំផុត។

លោក ម៉ៅ ធនិន បានឱ្យដឹងថា គោលនយោបាយដីធ្លីនេះត្រូវបានរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋនៅគ្រប់តំបន់ទូទាំងប្រទេសទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ អាចទាញយកផលប្រយោជន៍ពីវិស័យដីធ្លី និងកាត់បន្ថយវិវាទដីធ្លីផងដែរ។

លោកអភិបាលខេត្តកំពតបានបន្តទៀតថា នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការជំរុញបន្ថែមឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវពន្លឿនលើការងារវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់បំផុតទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលកន្លងមកបានខិតខំប្រឹងប្រែងជម្នះ ពុះពាររាល់ឧបសគ្គ ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានកំណត់។

បើយោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនាពេលនេះ មានចំនួន ៧ភូមិ ២ឃុំ រួមមាន៖ ភូមិព្រៃថ្នង ភូមិចក្រីទីង ភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង, ភូមិគោចិនលែង ភូមិត្រពាំងច្រាប ភូមិត្រសេកកោង និងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ១៣ ១៣១ក្បាលដី ស្មើនឹង ៧ ៨៦៦គ្រួសារ។

លោក ព្រាប សុផាត ប្រធានមន្ទីរបានបន្តថា កិច្ចការងារទាំងនេះទទួលបានលទ្ធផលល្អក៏ដោយសារមានការគាំទ្រ ដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែផ្ដល់ជាធនធានថវិកា សម្ភារៈឧបករណ៍ ការគាំទ្រលើផ្នែកបច្ចេកទេសលើការងារនេះផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


