ព័ត៌មានជាតិ
លោក អួន សារ៉ាត់ អ្នកនិពន្ធសៀវភៅ និងជាគ្រូបង្រៀនទ្រឹស្តីជោគជ័យកំពុងព្យាបាលដំណាក់កាលចុងក្រោយ
លោក អួន សារ៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យថ្ងៃទី ២៥ ខែធ្នូ ដោយសារជំងឺរលាកសួតធ្វើទុក្ខខ្លាំង គ្រូពេទ្យក៏សម្រេចព្យាបាលដំណាក់កាលចុងក្រោយ។ នៅថ្ងៃទី ២៦ ខែធ្នូ ស្ថានភាព លោក អួន សារ៉ាត់ បានប្រសើរឡើងបន្តិច ក្រោយក្រុមគ្រូពេទ្យប្រើបច្ចេកទេសជាច្រើនក្នុងការព្យាបាល។ ថ្ងៃទី ២៧ ធ្នូ ស្ថានភាពក៏បានថយចុះបន្តិចទៀត ប៉ុន្តែលោក អួន សារ៉ាត់ មិនទាន់ដឹងខ្លួននៅឡើយ។ នេះបើតាមការបញ្ជាក់របស់ភរិយាលោក អួន សារ៉ាត់ នៅថ្ងៃទី ២៧ ធ្នូ តាមរយៈវីដេអូឡាយលើផេកផ្លូវការ Ourn Sarath Page។

ភរិយាលោក អួន សារ៉ាត់ បានលើកឡើងទាំងទឹកភ្នែកថា« គាត់(អួន សារ៉ាត់) ដកដង្ហើមដោយម៉ាស៊ីនអុកស៊ីសែន មិនមែនដកដង្ហើមបានដោយខ្លួនឯងទេ។ ដោយឡែកនៅថ្ងៃទី២ នៃការព្យាបាលធូរបន្តិច គ្រូពេទ្យ ក៏បានបន្ថយអុកស៊ីសែន ពី១០០% មកត្រឹម ៦០% ពោលគឺគាត់អាចដកដង្ហើមបានដោយខ្លួនឯង ៤០%។ ប៉ុន្តែនៅថ្ងៃទី៣ គ្រូពេទ្យក៏ប្រើអុកស៊ីសែនឡើង ៧០% ដោយសារជំងឺលោក អូន សារ៉ាត់ មានសភាពធ្ងន់បន្តិចវិញ»។

គ្រូពេទ្យបញ្ជាក់ប្រាប់ភរិយាលោកគ្រូ អួន សារ៉ាត់ថា ជំងឺរបស់ស្វាមីអ្នកស្រី ប្រើពេលយ៉ាងហោចរយៈពេលពីរសប្តាហ៍ ដើម្បីព្យាលបាល។
លោក អួន សារ៉ាត់ មានជំងឺប្រចាំកាយរលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដង្ហើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។
ភរិយាលោកគ្រូ អួន សារ៉ាត់ បានបញ្ជាក់ទៀតថា «គាត់(គ្រូ អួន សារ៉ាត់) មានបញ្ហាសួតនឹងគឺថប់ដណ្តើមខ្លាំង ទី១ ពិបាកដង្ហើម ទី២ គាត់ក្អកខ្លាំងបណ្តាលមកពីសួត សួតគាត់គឺរលាកទាំងសងខាង ទាំងស្តាំទាំងឆ្វេង មានន័យថា គាត់រើខ្លួនក៏អត់កើតដែរ រើតែបន្តិចក្អក ដល់ពេលក្អកខ្លាំងទៅធ្វើឲ្យគាត់ ពិបាកដកដណ្តើម ខ្ញុំក៏បានបញ្ជូនគាត់ទៅពេទ្យ ឥឡូវគាត់កំពុងសម្រាកនៅពេទ្យសង្រ្គោះបន្ទាន់ គាត់អត់ដឹងខ្លួនទេ ខ្យល់អុកស៊ីសែនដែលពេទ្យដាក់ឲ្យ ៨០លីត្រ នៅតែមិនទាន់គ្រប់ ព្រោះគាត់ត្រូវការខ្យល់ច្រើន»។
លោកអ្នកស្រីថា « ឥឡូវនេះពេទ្យកំពុងប្រើដំណាក់កាលចុងក្រោយ ពេទ្យដាក់បំពង់ត្រយោចូលក្នុងបំពង់កគាត់ដើម្បីដកដណ្តើម និងពេទ្យធ្វើការលាងឈាមលាងជាតិពុលចេញឲ្យអស់ គេដាក់ថ្នាំសន្លប់ឲ្យគាត់គេង លទ្ធផលប្រហែល៥ទៅ៧ថ្ងៃទៀត ទើបយើងដឹងថា គាត់បានធូរ»។
លោក អ៊ួន សារ៉ាត់ ស្ថាបនិកយូខេនវីនគ្រុប តែងតែចែករំលែកទាក់ទងនឹងចំណេះដឹងតាមបណ្តាញសង្គម បានឆ្លងកូវីដ-១៩ ដំណាក់កាលធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លោក អួន សារ៉ាត់ គឺជាអ្នកនិពន្ធសៀវភៅ និងជាគ្រូបង្រៀនទ្រឹស្តីជោគជ័យ តាមប្រព័ន្ធអនឡាញ។
លោក អួន សារ៉ាត់ កើតនៅឆ្នាំ ១៩៨៣ នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់។
ក្រោយដឹងដំណឹងពីអាការដ៏ធ្ងន់ធ្ងរនៃស្ថានភាពជំងឺរបស់លោក អួន សារ៉ាត់ មានសម្បុរសជនជាច្រើន បានជួយគាំទ្រឧបត្ថម្ភថវិកា ដើម្បីព្យាបាលជំងឺ។
ភរិយាលោក អួន សារ៉ាត់ បានសម្តែងការអរគុណដល់សម្បុរសជនទាំងអស់ និងសូមអធ្យាស្រ័យដល់សិស្សទាំងអស់ ចំពោះការខកខានថតមេរៀនបង្រៀន ដោយសារបញ្ហាសុខភាពលោក អួន សារ៉ាត់ ធ្ងន់ធ្ងរ មិនអាចបង្រៀនបាន៕ ទួន សុផល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


