Connect with us

ព័ត៌មានជាតិ

រៀន​ជំនាញ​ច្បាប់​ ក៏​មាន​ឱកាស​ច្រើន​ មិន​ចាញ់​ជំនាញ​ផ្សេង​ទៀត​ដែរ​ ប្រសិន​បើ​ចេះ​ច្បាស់​

បានផុស

នៅ

ជំនាញច្បាប់ គឺជាមុខវិជ្ជាមួយ ដែលចូលរួមដោះស្រាយបញ្ហាសង្គម និងជាគ្រោងឆ្អឹងមួយដ៍សំខាន់ សម្រាប់សង្គម។

លោក វ័រ ដារិទ្ធ អតីតនិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច បានប្រាប់ថា មូលដ្ឋានគ្រឹះ សម្រាប់សិស្សប្អូនដែលចង់រៀនច្បាប់ គឺត្រូវពូកែមុខវិជ្ជាគ្រឹះ អក្សរសាស្ត្រខ្មែរ ដែលមុខវិជ្ជានេះ តម្រូវឱ្យអ្នក​សិក្សាត្រូវ​ចេះបក​ស្រាយ វែកញែករកខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដារិទ្ធ បន្តថា មុខវិជ្ជាផ្សេងទៀតគឺ សីល​ធម៌​ពលរដ្ឋ និងប្រវត្តិវិទ្យា ដែលអ្នកសិក្សា​ត្រូវដឹងពីបទពិ​សោធន៍ពី​អតីតកាល។ ក្រៅពីនេះ ក៏ទាម​ទារ​ឱ្យអ្នករៀនចេះភាសារបរទេស ដើម្បីជាទុន​ក្នុងការ​សិក្សាឯក​សារបរទេសផងដែរ ខណៈដែល​ក្រមច្បាប់​មួយចំនួនត្រូវបាននាំយកមកពីបរទេស។

លោក វ័រ ដារិទ្ធ បានឱ្យដឹងទៀតថា អ្នករៀនច្បាប់ចប់ពេលពួកគាត់ចេញទៅបម្រើការងារ គឺអាចធ្វើការនៅក្នុង​វិស័យ​តុលាការ មានដូចជា ចៅក្រម ព្រះរាអាជ្ញា ក្រឡាបញ្ជី មេធាវី និង​ជំនួយ​ការផ្នែកច្បាប់ជាដើម។ ក្រៅ​ពី​នេះ ក៏អាចបម្រើការងារជាមន្ត្រីរាជការតាមក្រសួង ដែល​មាន​​នាយកដ្ឋានផ្នែកច្បាប់។

ម្យ៉ាងទៀត អង្គការក្រៅ​រដ្ឋាភិ​បាល​ ព្រមទាំងតាមវិស័យឯកជន ក៏មានតម្រូវការច្រើនជាងរដ្ឋដែរ សូម្បីតែ​ធនា​គារ ក៏ត្រូវការអ្នកច្បាប់ ឬក៏ក្រុមហ៊ុនមេធាវីជាដើម។

បើតាមអតីតនិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច រូបនេះ បានបញ្ជាក់ថា ប្រសិនបើយើងចេះពិតប្រាដក នោះការងារ​ នឹង​រត់​រក តែបើយើងមិនខិតខំប្រឹងរៀននោះទេ ទៅ​ដល់​ទីណាក៏គ្មានការងារដែរ។ លោកថា ដើម្បីរៀនឱ្យ​ចំគោលដៅ គឺយើងត្រូវច្បាស់លាស់ តើយើងចង់ក្លាយជាអ្វី? ជំនាញច្បាប់គឺទូលំទូលាយណាស់​ត្រូវកំណត់ឱ្យច្បាស់ ទៅលើជំ​នាញ​ណា​មួយ ដូចជាក្រឡាបញ្ជី ចៅក្រម មេធាវី គឺត្រូវសម្រួចទៅលើមុខវិជ្ជានោះ ហើយព្យាយាម​អានសិក្សា​ឱ្យបាន​ច្រើនទើបទទួលបានលទ្ធផលល្អក្រោយបញ្ចប់ការសិក្សា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១២ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា១៤ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា១៧ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម