ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង ក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២២
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលភារៈជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២២ បន្តវេនពីលោក ហាគី ជូ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២១ ដែលបានបញ្ចប់អណត្តិ។ ពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ២០២២ពីកូរ៉េមកកម្ពុជានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្លូវការនេះ និងបានគាំទ្រ អ្នកឧកញ៉ាជាប្រធានក្រុមប្រឹក្សា។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតក្នុងឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលវិបាកធ្ងន់ធរដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងន័យនេះ សម្រាប់អណត្តិថ្មីឆ្នាំ២០២២ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានកំណត់យកមូលបទ «ការតភ្ជាប់អាស៊ីខាងកើតសម្រាប់ការស្តារក្នុងតំបន់ប្រកបដោយ ថាមពល បរិយាបន្ន និងចីរភាព»។

ជាមួយគ្នានេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ក៏បានដាក់ចេញនូវកម្មវិធីគាំទ្រចម្បងៗចំនួនបី គឺ ទី១. ការកែសម្រួលវិសាលភាពពាណិជ្ជកម្មក្នុងតំបន់តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្សព្វផ្សាយអំពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងដើរតួជាយន្តការក្នុងការស្តារសេដ្ឋកិច្ច និងធុរកិច្ច ក្នុងតំបន់អាស៊ីខាងកើត។ ទី២. ការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ -១៩ តាមរយៈផលចំណេញពីប្រសិទ្ធភាព និងផលិតភាពនៃនវានុវត្តន៍ឌីជីថលសម្រាប់វិស័យធុរកិច្ចក្នុងតំបន់ និងទី៣. ការកសាងឡើងវិញនូវខ្សែរច្រវាក់ផលិតកម្មតំបន់ដែលធន់នឹងវិបត្តិ និងស្តារឡើងវិញនូវការធ្វើដំណើរឆ្លងដែនដោយសម្រាប់ធុរកិច្ចដោយរលូន និងប្រកបដោយសុវត្ថិភាព ស្របពេលជាមួយគ្នានោះ ក៏ជួយជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងសកម្មភាពធុរកិច្ច។

អ្នកឧកញ៉ាប្រធាន បានស្នើសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង១៣ប្រទេស បន្តគាំទ្រ និងចូលរួមចំណែកអនុវត្តកម្មវិធីអាទិភាពនានារបស់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ស្របតាមមូលបទដែលបានកំណត់ដើម្បីប្រយោជន៍រួម។ ក្រៅពីទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ក៏ទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បន្តវេនពី លោកស្រី យ៉ានទី ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២១ ព្រុយណេ ដែលបានបញ្ចប់អណត្តិផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


