ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ស្នើសេវាកម្មស្នាក់នៅ និងអាហារ កុំដំឡើងថ្លៃនៅថ្ងៃបុណ្យចូលឆ្នាំចិន
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន និងវៀតណាម នឹងឈានមកដល់នៅចុងខែមករានេះ អភិបាលខេត្ត ព្រះសីហនុ បានស្នើឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មទាំងអស់កុំដំឡើងថ្លៃ។

នៅសេចក្តីណែនាំមួយចុះថ្ងៃទី២៧ ខែមករា នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់រដ្ឋបាលក្រុង មន្ទីរ អង្គភាព ទាំងអស់ និងជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ត្រូវអនុវត្តដូចខាងក្រោម៖
១-ហាមដាច់ខាតការតាំងលក់ជាតិផ្ទុះ ជាតិឆេះ និងការបាញ់កាំភ្លើង ដុតជាតិផ្ទុះ ជាតិនេះគ្រប់ ប្រភេទ ដែលបង្កជាសំឡេងផ្ទុះខ្លាំងៗ និងអាចគ្រោះអគ្គិភ័យជាយថាហេតុ។
២-ហាមឃាត់ការលេងល្បែងស៊ីសងអត់ច្បាប់គ្រប់ប្រភេទ។
៣-នៅគ្រប់ទីកន្លែងកម្សាន្ទសប្បាយនានា ត្រូវអនុវត្តបានម៉ឺងម៉ាត់នូវវិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
៤- ស្នើបងប្អូនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មទាំងអស់ រក្សាតម្លៃ លក់ឱ្យបានសមរម្យ និងបម្រើសេវាកម្មជូនភ្ញៀវឱ្យបានល្អ។ ដោយឡែកប្រតិបត្តិករទូកទេសចរណ៍កម្សាន្តលើសមុទ្រ និងទូកដឹកជញ្ចូនទាំងអស់ ត្រូវរក្សាបរិមាណចំនួនអ្នកដំណើរជាមធ្យម និង ផ្តល់អាវពោងសុវត្ថិភាព ដល់អ្នកដំណើរក្នុងពេលធ្វើដំណើរលើផ្ទៃសមុទ្រ។

៥– មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវជូនដំណឹងដល់បណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៦- រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវផ្សព្វផ្សាយសេចក្ដីណែនាំនេះដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទ និងប្រជាពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្នក្នុងការរក្សា សន្តិសុខៈ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឱ្យបានល្អ និងប្រុងប្រយ័ត្នការអុជ ទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើង។
៧- ស្នងការនគរបាលខេត្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការបើកនៅក្នុងពេលស្រវឹង និងលើសល្បឿនកំណត់ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
៨- ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវចេញបទបញ្ជាឱ្យ បានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តតាមសេចក្ដីណែនាំខាងលើ មានប្រសិទ្ធភាព។
៩- អង្គភាពដែលរថយន្តពន្លត់អគ្គិភ័យត្រូវត្រៀមលក្ខណៈក្នុងកិច្ចសង្គ្រោះពេលមានអគ្គិភ័យ កើតឡើងជាយថាហតុ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន។ លោកអភិបាលខេត្ត ក៏សង្ឃឹមជឿជាក់ថា អាជ្ញាធរមូលដ្ឋាប់គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្ដខ្លឹមសារសេចក្ដីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ និងទទួលបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


