Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារនិងអ្នកសម្របសម្រួលUNចុះពិនិត្យដំណើរការបណ្តុះបណ្តាលធនធានមនុស្សនៅ​វិទ្យាស្ថានNPIC

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និងលោកស្រី Pauline Tamesisអ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ជា​សហប្រធាន​កម្មវិធីមុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា(DEY)​ និង​តំណាង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​នា​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា​(NPIC)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ត្រួតពិនិត្យ​នេះ​​​ដោយសារ​វិទ្យាស្ថាន​នេះធ្លាប់មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ ILO ក្រុម​កម្មវិធី DEY ដំណាក់កាល​ទី​២លើ​គម្រោង​សាកល្បង​រួមមាន​គ្រឿង​ម៉ាស៊ីន កែច្នៃ​ផ្លែឈើ និង​អាហារ និង​ការដុត​នំ​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នេះដែរ ក៏បាន​អញ្ជើញ​ចុះទៅពិនិត្យ​មើល​រោង​ជាង​របស់​វិទ្យាស្ថាន ដែល​រួមមានបន្ទប់​មេកានិច បន្ទប់​អគ្គិសនី បន្ទប់​មេកា​ត្រូ​និ​ច​១ បន្ទប់​មេកា​ត្រូ​និ​ច​២ បណ្ណាល័យសាល​បញ្ញា​សប្ប​និម្មិត និង​មន្ទីរពិសោធន៍​ចំណីអាហារ​។​

លោក​បណ្ឌិត អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់​ដល់​វិទ្យាស្ថាន​NPICដែលមាន​កម្មវិធី​បណ្តុះ​បណ្តាល​បាន​យ៉ាង​ល្អ​សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការ​សិក្សាក​ន្ល​ង​មកពី​វិទ្យាស្ថាន គឺ​ពួកគាត់​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​នៅក្នុង​អាជីព​ការងារ​របស់ខ្លួនដោយមាន​សមត្ថភាព​អាច​គ្រប់គ្រង​ផលិតកម្ម របស់​ក្រុមហ៊ុន​ធំៗ និង​អ្នក​មួយចំនួន​ខ្លះទៀត ក៏​ឈានទៅ​បើក​អាជីវកម្ម​ជា​លក្ខណៈ​ឯកជន​ផ្ទាល់ខ្លួន​មាន​ភាព​រីកចម្រើន ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន​ផងដែរ​។​

គួរ​ជម្រាបជូន​ថា NPIC ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាលបង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា សង់​លើ​ផ្ទៃដី​សរុប ៩៨,១២៣​ម៉ែត្រការ៉េ​។ វិទ្យាស្ថាន​មាន​កម្មវិធី​បណ្តុះបណ្តាល រួមមាន វិស្វកម្ម​អគ្គិសនី​, ស្ថាបត្យកម្ម​,វិស្វកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ទូរ​គម​នា​គម ន៍ មេកា​ត្រូ​និ​ច វិទ្យាសាស្ត្រ​កុំព្យូទ័រទេសចរណ៍ និង​បដិសណ្ឋារកិច្ច អុ​ប​ទិ​ក​។​

បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច របស់​គណៈ​ប្រឹក្សា​ភិ​បាល នៃ​កម្មវិធីមុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​២នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា​(NPIC) រួចមក​គណៈប្រតិភូ​បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​ផលិតផល​ទឹកបរិសុទ្ធ​វី​តា​ល់ របស់​ក្រុមហ៊ុនអិន​វី​ស៊ី ខ​ប​ភើ​រេ​សិន ខូ អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​ឈានមុខ​មួយក្នុង​វិស័យ​ផលិត និង​ចាយ​ចំណី​អាហារ និង​ភេសជ្ជៈដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១០​។ ផលិតផល និង​ប្រព័ន្ធ​របស់​ក្រុមហ៊ុនទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ដោយ​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ដូចជា CS009:2005, GHP, HACCP, ISO2200:2018, ISO9001:2015,ISO14001:2015.​។​

សម្រាប់​ភាពជា​ដៃគូរ រវាង​ក្រុមហ៊ុន និង​កម្មវិធី មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន​បានជ្រើសរើស សិស្ស​-និស្សិត​ពី វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​(NPIC) ដើម្បី​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុនរួមទាំង​សិស្ស​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​សាកល្បង​នូវ​កញ្ចប់​បណ្តុះ​បណ្តាល​ផ្អែកលើ​សមត្ថភាព​ជំនាញ​គ្រឿង​ម៉ាស៊ីន​/​ការកែច្នៃ​បន្លែ​ផ្លៃ​ឈើ​/​ការដុត​នំ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម