Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះលោក គឹម ហ៊ាង អ្នកជំនួញដីធ្លី

បានផុស

នៅ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងណែនាំឱ្យ លោក គឹម ហ៊ាង អ្នកជំនួញដីធ្លី ត្រូវបញ្ឈប់ជាបន្ទាន់ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងជំរុញនូវការជួញដូរដីធ្លី ក្នុងតំបន់សៀមរាប អង្គរ ដែលនឹងអាចបង្កើតនូវចលាចល សង្គមជាយថាហេតុណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់ លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយស្ដីពីអនាគតនៃវិស័យអចលនទ្រព្យខេត្ត សៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍនៃតំបន់សៀមរាប អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយប្រើប្រាស់សម្ដីវាយប្រហារ មិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ច ការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញ នៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរ អចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អណាធិប តេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។

ពាក្យសំដីនេះបានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំ ប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំ របស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការ អន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ (ICC-អង្គរ) ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្តុំដោយអ្នកជំនាញការជាតិ អន្តរជាតិ ដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្គ្រោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង ៥០០ លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារ បេតិកភណ្ឌជាតិយើង។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឥស្សរជន ជាន់ខ្ពស់ អ្នកជំនាញការ ទាំងជាតិ អន្តរជាតិ គ្រប់ជំនាន់ ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅក្នុងការ ខិតខំការពារបេតិកភណ្ឌវប្បធម៌ជាតិ និងការសង្គ្រោះរមណីយដ្ឋានអង្គរ តាមរយៈការដាក់បញ្ចូលរមណីយដ្ឋាន អង្គរ ដែលមានប្រាសាទ និង បុរាណដ្ឋានជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ ទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយដែលកិច្ចខិតខំប្រឹងប្រែងនេះ រាប់ចាប់ពីការអំពាវនាវឱ្យសហគមន៍អន្តរជាតិ និង មានលិខិតបទដ្ឋានជាតិ និងអន្តរជាតិសំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ទសកម្ពុជារ អង្គការយូណេស្កូ ជួយសង្គ្រោះអង្គរ នៅឆ្នាំ១៩៨៩ ដោយព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ រហូត ដល់ការខិតខំបង្កើតលិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នជាតិមួយចំនួន ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួម ១៩៩៦ ព្រះរាជក្រឹត្យ ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ក្នុងទំហំ៤០១ គីឡូម៉ែត្រក្រឡាដោយការបែងចែកតំបន់ជាប្រាំច្បាប់ស្តីពីសំណង់រហូតដល់ឯកសារប្លង់គោលស្តីពីការប្រើប្រាស់ ដីធ្លីខេត្តសៀមរាប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ស្របតាមលក្ខខណ្ឌដែលអង្គការ យូណេស្កូ កំណត់ និងតម្រូវឱ្យរដ្ឋសមាជិករៀបចំអនុលោមតាមកិច្ចការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។

ទាំងអស់នេះ សុទ្ធតែបានបង្កើតឡើងដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ ទៅលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត ដោយផ្តោតទៅលើកិច្ចការពារបេតិកភណ្ឌវប្បធម៌ មរតកដូនតា ជាពិសេសទៅ លើរចនាបទ កម្ពស់ ការរីករាលដាលសំណង់អណាធិបតេយ្យក្នុងតំបន់ការពារ និងតំបន់ជុំវិញ ក្នុងគោលដៅ ការពារ ថែរក្សា អភិរក្ស អភិវឌ្ឍ និងលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងខេត្តសៀមរាប ការគ្រប់គ្រង ធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់ការអភិវឌ្ឍមួយដែលរក្សាតុល្យភាពបរិស្ថាន សំណង់ធារាសាស្ត្រ ព្រៃឈើ រួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងតំបន់សៀមរាប-អង្គរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលតែងចាត់ទុកកិច្ចការពារបេតិកភណ្ឌជាតិជាអាទិភាពចម្បងនោះ នៅក្នុងពិធីខួប ២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី-អង្គរ ខាងលើ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ខេត្តសៀមរាប បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៅចំពោះមុខ​របស់អគ្គនាយិកាអង្គការយូណេស្កូ ព្រមទាំងសហប្រធានទាំងពីរនៃ អាយស៊ីស៊ី-អង្គរ និងតំណាងបណ្តាប្រទេសដែលជាសមាជិករបស់អាយស៊ីស៊ី-អង្គរ ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ថា “ការគ្រប់គ្រងបេតិកភណ្ឌ មិនមែនជាការងាយស្រួលទេ! សូមកុំឱ្យមានការញុះញង់ ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឲ្យទៅរំលោភកាន់កាប់ដីធ្លីក្នុងតំបន់បេតិក ភណ្ឌដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌ បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌផ្សេងៗទៀត។ ដើម្បីការពារតម្លៃបេតិកភណ្ឌវប្បធម៌ រាជរដ្ឋាភិបាលពុំមានជម្រើសអ្វីក្រៅពីការប្រើប្រាស់វិធានការតឹងរ៉ឹងនានា ទោះជាត្រូវតបស្នងជាមួយនឹងតម្លៃណាមួយក៏ដោយ រាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់វិធានការបង្ការ និងទប់ស្កាត់ ដើម្បីបញ្ចៀសឱ្យបាននូវបណ្តាសកម្មភាពខុសច្បាប់ទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់តម្លៃជាសកលនៃរមណ៏យ ដ្ឋានអង្គរ ហើយដែលបណ្តាលឱ្យអង្គរប្រឈមនឹងការបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ”។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការអភិរក្ស និងអភិវឌ្ឍក្នុង តំបន់បេតិកភណ្ឌពិភពលោក គឺជាយន្តការនៃការរក្សាលំនឹងមួយយ៉ាងប្រុងប្រយ័ត្ន និងត្រូវគោរពជាដាច់ខាតនូវ គោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ រួមទាំងក្រឹត្យក្រម និងការអនុវត្តនានាដែលមានជាធរមាន ដើម្បីធានាដល់ការអភិវឌ្ឍមួយប្រកបដោយចីរភាព និងរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក និងក៏ជាកិត្យានុភាពរបស់ជាតិ និងប្រជាជនកម្ពុជាលើឆាកអន្តរជាតិ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម