ព័ត៌មានជាតិ
កម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ឃាត់បានរថយន្ដចំនួន៣៥គ្រឿង
លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន គណៈកម្មការដឹកជញ្ជូនលើសទម្ងន់កំណត់ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ឃាត់រថយន្តសរុបបានចំនួន ៣៥គ្រឿង ក្នុងនោះមាន៤ គ្រឿង ត្រូវបានឃាត់ទុករយៈពេល១ឆ្នាំ ដោយដឹកលើសពី២០% ចន្លោះពី ២០តោន ទៅដល់ ៣៧តោន ១៥គ្រឿង ដឹកលើស ស្ថិតក្នុងកម្រិតអនុគ្រោះ ចំណែកចំនួន ១៦គ្រឿងទៀតដឹកត្រឹមត្រូវតាមបច្ចេកទេសដែលបានកំណត់ ស្ថិតនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តបន្ទាយមានជ័យបាន ប្រាប់ឲ្យដឹងថា ការចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នោះ ឃាត់រថយន្តសរុបបានចំនួន ៣៥គ្រឿង ក្នុងនេះដើម្បីឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ត្រូវដឹកជញ្ជូនទំនិញ ឬធ្វើការណែនាំឱ្យអ្នកបើករថយន្តធុនធ្ងន់ទាំងអស់ ត្រូវអនុវត្តយ៉ាងណាឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមបទប្បញ្ញតិ្ត ដូចមានចែងក្នុងមាត្រ២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីធានា ការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យ ផ្លូវថ្នល់ឱ្យបានរ៉ឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាល បច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយថវិការជាតិ ក្នុងការជួសជុលថែទាំផ្លូវថ្នល់ផងដែរ។

លោក សុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តធុនធ្ងន់ និងអ្នកបើករថយន្តធន់ធ្ងន់ទាំងអស់ ត្រូវឲ្យអ្នកដឹកជញ្ជូនទំនិញធ្វើការណែនាំឲ្យអ្នកបើករថយន្តធន់ធ្ងន់របស់ខ្លួនអនុវត្តឲ្យបានត្រឹមត្រូវហើយម៉ឺងម៉ាត់តាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២៦នៃច្បាប់ស្តីអំផ្លូវថ្នល់។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់យានយន្តធន់ធ្ងន់ និងអ្នកបើករថយន្តធន់ធ្ងន់ណានៅបណ្តែតបណ្តោយឲ្យអ្នកដឹកជញ្ជូនផ្ទុកទំនិញលើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជីងអចល័ត ប្រធានក្រុមជញ្ជីងចល័ត និងចាត់វិធានការតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់ដែលក្នុងនោះ ត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្តទុកចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្របហើយម្ចាស់យាន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញនិងបង់ថ្លៃឈ្នួល កន្លែងទុកដាក់ថែទំនិញនិងយានយន្តដោយខ្លួនឯង។

ទទួលបានសេចក្តីណែនាំនេះយានយន្ត ដែលដឹកជញ្ជួនទំនិញលើសទម្ងន់ អ្នកបើករថយន្តធុនធ្ងន់ និង រថយន្តដឹកទំនិញធ្ងន់ទាំងអស់លើសកម្រិតកំណត់ត្រូវចូលរួមអនុវត្តបទប្បត្តិច្បាប់ឲ្យបានខ្ជាប់ខ្ជួនដើម្បីធានាការពារហេដ្ឋារចនាស័ម្ពន្ឋផ្លូវថ្នល់ ស្ពានឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ