Connect with us

ព័ត៌មានជាតិ

តំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងព្រមានដកសមត្ថកិច្ចណាដែលអនុវត្តច្បាប់លើពលរដ្ឋស្លូតត្រង់

បានផុស

នៅ

លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានព្រមានដល់កម្លាំងសមត្ថកិច្ចណាដែលចុះអនុវត្តច្បាប់លើប្រជាពលរដ្ឋ ត្រូវរាយការណ៍ជូនអាជ្ញាធរខត្តជាមុនសិន។

ការព្រមានស្នើដកសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែងនេះ គឺនៅក្នុងពិធីដែលលោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ចុះសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតជាប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅស្នាក់ការគណបក្សប្រជាជន ក្នុងស្រុកថាឡាបរិវ៉ាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកតំណាងរាស្ត្របានស្នើដល់បេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ត្រូវឈរលើស្មារតីសាមគ្គីភាព ឯកភាពរក្សាបទបញ្ជាផ្ទៃក្នុងដោយភាពស្មោះត្រង់ និងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រនិងឈានទៅទទួលបានជ័យជំនះក្នុងការបោះឆ្នោត។

អ្នកតំណាងរាស្រ្តមានប្រសាសន៍ទៀតថា កម្លាំងសមត្ថកិច្ចដែលបានចុះអនុវត្តច្បាប់ទៅលើប្រជាពលរដ្ឋចាប់ត្រាក់ទ័រ ឈូសដីកសិកម្ម ដូចជាបុសចាស់ ត្រូវតែរាយការណ៏ជូនអាជ្ញាធរខេត្តជាមុនសិន មិនអនុញ្ញាតឲ្យយកតួនាទីដើរធ្វើស្រេចតែចិត្តនោះទេ បើសិនជាមានលើកក្រោយទៀត លោកនិងស្នើដកតំណែងតែម្ដង។

លោកបានស្នើដល់ក្រុមការងារគណៈបក្សស្រុកទាំងអស់ ជាពិសេសបេក្ខភាពដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥ទាំងអស់ ត្រូវខិតខំដើរចលនានយោបាយនៅតាមមូលដ្ឋានតាមរយៈការកសាងសមិទ្ធផលនានា និងស្វែងយល់ពីសុខទុក្ខពីជីវភាពរស់នៅរបស់ប្រជាពលរដ្ ឋនិងត្រូវការពារផលប្រយោជន៍របស់ពលរដ្ឋ មិនត្រូវឲ្យក្រុមសមត្ថកិច្ចយកតួនាទីយកអំណាចដើរកៀបសង្កត់ធ្វើបាបប្រជាពលរដ្ឋដូចនាពេលកន្លងមកនោះទេ។

លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងបានបញ្ជាក់ថា អត់មានចាប់ត្រាក់ទ័រមកដល់ហើយ សមត្ថកិច្ចជំនាញនិយាយថ្ងៃនេះម្ដងទៀត កុំគេឱ្យស៊ីញ៉េចេះតែស៊ីញ៉េទៅ ឲ្យដឹងថាដីនឹងដីចំការដីបុកចាស់ បញ្ជូនទៅកសិកម្មកសិកម្មថា ខ្ញុំអត់ស៊ីញ៉េទេ ចង់បញ្ជាក់ថា ដីកសិកម្មដីរបស់ប្រជាពលរដ្ឋ អត់មានបញ្ជូនទៅតុលាការតាមគេទេ។

លោកថា ត្រាក់ទ័រដែលប្រជាពលរដ្ឋជួលមកក៏ជាសេវាដែរ ចំពោះមុខពីណាគេអភិបាលខេត្ត មន្ទីរជំនាញ ស្រុកមានការអីត្រូវរាយការណ៍ អភិបាលខេត្តបន្ទាន់ ព្រោះគាត់ទទួលខុសត្រូវក្នុងងារជាអាជ្ញាធរដែនដីអត់មានជំនាញណាធំជាងអភិបាលខេត្តទៀតទេ។ អត់ដឹងតួនាទីខ្លួនទៅគោរពតែព្រះរាជអាជ្ញា បើមានធ្វើអញ្ចឹងទៀតថ្ងៃក្រោយខ្ញុំស្នើដកចេញ ធ្វើកំណត់ហេតុអង្គប្រជុំស្នើដកតែម្ដង៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម