ព័ត៌មានជាតិ
ឈ្លោះប្រកែកជាមួយគូដណ្ដឹង នារីវ័យក្មេងម្នាក់លេបថ្នាំសម្លាប់ខ្លួនចោលគ្រួសារ
នារីវ័យ២០ឆ្នាំម្នាក់ ព្រោះតែជម្លោះជាមួយគូរដណ្តឹង ភ្លេចអស់គុណឪពុកម្តាយដែលខំបីបាញ់ចិញ្ចឹមថែទាំ បែជាបញ្ចប់ជីវិតខ្លួន ដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួន ចាកចេញពីក្រុមគ្រួសារជារៀងរហូត បន្សល់ទុកនូវទុក្ខដ៏ក្រៀមក្រំដល់ឪពុកម្តាយជាទីស្រឡាញ់របស់ខ្លួនទៅវិញ។

សមត្ថកិច្ចអោយដឹងថាករណីនារីម្នាក់ធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ គឹម សូវៀត ហៅស្រីខួច ភេទស្រីអាយុ២០ឆ្នាំរស់នៅភូមិគរ ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង ហើយការស្លាប់របស់នារីរងគ្រោះដោយសារ ឈ្លោះជាមួយគូរដណ្តឹងទើបលេបថ្នាំងងុយដេកសម្លាប់ខ្លួន។

ក្រោយមានការភ្ញាក់ផ្អើលភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ប៉ុន្តែគួឲ្យសោកស្តាយ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយដោយសាលេបកម្រិតថ្នាំច្រើនពេក។
បច្ចុប្បន្នក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


