ព័ត៌មានជាតិ
លោក ខាន់ សុវណ្ណ ស្ថាបនិកអង្គព្រោកប្រាជ្ញ ទទួលមរណភាពដោយរោគាពាធ
លោក ខាន់ សុវណ្ណ ស្ថាបនិក នៃអង្គព្រោកប្រាជ្ញ និងជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ បានទទួលមរណភាព កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
បើតាមសារចូលរួមមរណទុក្ខ របស់សមាជិក-សមាជិកា នៃអង្គព្រោកប្រាជ្ញ បានសរសេរថា សូមថ្លែងនូវមរណទុក្ខក្រៀមក្រំ ដោយក្តីក្តុកក្តួលបំផុតដែលលោក ខាន់ សុវណ្ណ ស្ថាបនិក នៃអង្គព្រោកប្រាជ្ញ បានទទួលមរណភាព នាយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
សារចូលរួមមរណទុក្ខ បានសរសេរបន្តថា សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់លោក ដែលជាកុលបុត្រខ្មែរ និងជាសកម្មជនដ៏ឆ្នើម ដែលបានពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជនកម្ពុជា និងបានចូលរូមថែរក្សាសន្តិភាពបាន ដោយលំបាកនេះ។
ប្រភពដដែល បានបន្តថា «សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក ខាន់ សុវណ្ណ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា ស្ថាបនិក នៃអង្គព្រោកប្រាជ្ញ លោក ខាន់ សុវណ្ណ បានធ្វើដំណើរទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា។ ប៉ុន្តែមិនទាន់ដល់ ក៏ទទួលមរណភាពនៅប្រទេសមីយ៉ាន់ម៉ា។ ប្រភពផ្សេងទៀត បានបញ្ជាក់ដែរថា លោក ខាន់ សុវណ្ណ បានមរណភាព ដោយសារជំងឺក្រិនថ្លើម៕




-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


