ព័ត៌មានជាតិ
វិស័យអចលនទ្រព្យកើនឡើងគុណនឹងពីរស្របពេលក្រុងបូកគោកំពុងអភិវឌ្ឍខ្លាំង
ភ្នំបូកគោ ដែលទើបបង្កើតក្រុងថ្មី បានអភិវឌ្ឍគ្រប់ផ្នែក លើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទំនប់ទឹក កែច្នៃតំបន់ទេសចរណ៍ គម្រោងសាងសង់ផ្ទះលំហែកាយ និងវិឡាគ្រប់ខ្នាត គ្រប់ទំហំ។

លោក សាយ សុភក្ត្រា នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុនសុខាអូតែល បានលើកឡើងថា បន្ទាប់ពីមានការអភិវឌ្ឍខ្លាំងគ្រប់ផ្នែក វិស័យអចលនទ្រព្យ នៅតំបន់ភ្នំបូកគោ មានសន្ទុះគួរកត់សម្គាល់។ ជាក់ស្តែងលោកថា តម្លៃដីកាលពីឆ្នាំ ២០១៩ មួយឡូតិ៍ត្រឹម ១ម៉ឺនដុល្លារ តែបច្ចុប្បន្នឡើងដល់ជាង ២ម៉ឺនដុល្លារ ពោលគឺឡើងគុណនឹងពីរ។

លោក សាយ សុភក្រ្តា គូសបញ្ជាក់ទៀតថា សព្វថ្ងៃនេះ ក្រុងបូកគោ បាននិងកំពុងប្រែមុខមាត់ថ្មី ដោយមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង ផ្សារ សាលារៀន និងកែច្នៃតំបន់ទេសចរណ៍នានា ដើម្បីរង់ចាំទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ការកសាងនេះ ជាផ្នែកមួយជំរុញវិស័យអចលនទ្រព្យនៅតំបន់ក្រុងបូកគោ មានសន្ទុះកាន់តែខ្លាំង និងរង់ចាំអ្នកវិនិយោគលើវិស័យនេះ។
បន្ថែមលើនេះ ពាក់ព័ន្ធវិស័យអចលនទ្រព្យ នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុនសុខាអូតែល បានឲ្យដឹងទៀតថា គម្រោងបុរីថ្មីបូកគោរបស់អ្នកឧកញ៉ា សុខ គង់ បានគ្របដណ្តប់លើផ្ទៃដី ៣០,០០០ ហិកតា ដែលក្រុមហ៊ុនទទួលបានសម្បទានរយៈពេល ៩០ ឆ្នាំ ផ្តល់ដោយរដ្ឋាភិបាល ហើយត្រូវបានបែងចែកទៅជាគម្រោងលំនៅឋានប្រណិតសំខាន់ៗចំនួន ៣ ដែលភាគច្រើនសាងសង់ជិតរួចរាល់ហើយ។
លោកថា គម្រោងទី១ គ្រប់ដណ្តប់លើផ្ទៃដីជាង ៨០ ហិកតា មានជាង ៤២០០ ឡូត៍ ហើយមានទីតាំងនៅជិតទឹកធ្លាក់ពពកវិល ដែលជាតំបន់ទាក់ទាញទេសចរណ៍ប្លែកមួយទៀតនៃតំបន់ភ្នំ។ គម្រោងនេះ បានលក់អស់ហើយ ខណៈការសាងសង់ផ្ទះបន្តសម្រាប់អតិថិជន ដោយមានផ្ទះវីឡាជាង ៤០ ខ្នង កំពុងដាក់លក់។
គម្រោងទី២ ឈ្មោះ មរតកឋានសួគ៌ គ្របដណ្តប់លើផ្ទៃដី ៨៨ ហិកតា និងមានវីឡាជាង ១៣០០ វីឡា ត្រូវបានលក់អស់ ជាមួយនឹងការសាងសង់ថ្មី ក៏កំពុងបន្តផងដែរ។
ចំណែកគម្រោងទី៣ គឺ Crown Real Estate ដែលមានទំហំដី ៥៩០ ហិចតា ដោយមានផ្ទះបីប្រភេទគឺ អាផាតមិន ដីឡូតិ៍ Prince Villas King Villas និង Queen Villas តម្លៃជាង ១៦០,០០០ ដុល្លារ ទៅជាង ៣៥០,០០០ ដុល្លារ។

ក្រុមហ៊ុនសូគីម៉ិច អ៊ីនវេសមេនគ្រុប បានចំណាយថវិកាអភិវឌ្ឍចន្លោះពី ៤០០-៥០០ លានដុល្លារ លើគម្រោងអភិវឌ្ឍទីក្រុងបូកគោថ្មីមានផ្ទៃដី ៣ម៉ឺនហិកតា នៅក្នុងឧទ្យានជាតិភ្នំបូកគោ ដែលបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងឈូសដីធ្វើផ្លូវតភ្ជាប់មកកាន់ផ្លូវជាតិលេខ ៤ (២ ខ្សែ) ដែលមានប្រវែងសរុប ១២៧ គីឡូម៉ែត្រចាប់តាំងពីទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលរហូតដល់ពេលនេះ។
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ឬឧទ្យានជាតិបូកគោ មានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ជើងភ្នំ និងចម្ងាយ ៣២ គីឡូម៉ែត្រ ពីជើងភ្នំដល់កំពូលភ្នំ។

បើតាមអ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងថា ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោនេះ មានផ្ទៃដីប្រមាណ ១៤០ ០០០ ហិកតា ប៉ុន្តែមានតែផ្ទៃដី ៣ម៉ឺនហិកតាប៉ុណ្ណោះ សម្រាប់យកមកអភិវឌ្ឍ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


