ព័ត៌មានជាតិ
ទឹកប្រាក់១០០លានរៀលនៅដើមឆ្នាំ២០២២ បានធ្លាក់ដល់ដៃស្ត្រីម្នាក់នៅខេត្តកំពត
កំពត ៖ បន្ទាប់ពីបានប្រគល់រង្វាន់ធំទឹកប្រាក់១០០លានរៀលដល់អ្នកឈ្នះរង្វាន់នៅខណ្ឌទួលគោក រាជធានីភ្នំពេញរួចមក ថ្ងៃនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តស្វែងរកឃើញអ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀលម្នាក់ទៀតហើយ ដែលជាស្ត្រីវ័យចំណាស់ម្នាក់រស់នៅខេត្តកំពត។

សម្រាប់ស្ត្រីដែលបានក្លាយជាសេដ្ឋីប្រាក់លានពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ខាងលើនេះមានឈ្មោះ ប៉ុក តាត អាយុ៥២ឆ្នាំ មានមុខរបរជាកសិករចិញ្ចឹម មាន់ ទា និងគោជាលក្ខណៈគ្រួសារបន្តិចបន្តួច រស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
ជាមួយនឹងភាពត្រេកអរចំពោះការទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ស្ត្រីវ័យចំណាស់រូបនេះបានរៀបរាប់ប្រាប់ក្រុមការងារតំណាងក្រុមហ៊ុនឲ្យដឹងថា បច្ចុប្បន្ននេះចំពោះកម្រិតជីវភាពគ្រួសាររបស់អ្នកស្រីមិនសូវធូរធារនោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពីចិញ្ចឹមសត្វ មាន់ ទា និងគោ ជាលក្ខណៈគ្រួសារ ដើម្បីអាចលក់ទទួលបានចំណូលបន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ខណៈដែលប្ដីកំពុងដេកសម្រាកព្យាបាលជំងឺប្រចាំកាយ និងមានកូនស្រីចំនួន២នាក់កំពុងបន្តការសិក្សា ហើយកូនស្រីម្នាក់ទៀតទើបបានចូលធ្វើការងារដេរសម្លៀកបំពាក់ឯកជន។
ដោយឡែកសម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១០០លានរៀលនេះ គឺជារឿងចៃដន្យដែលមិននឹកស្មានដល់នោះ ប៉ុន្តែកាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីវិលត្រឡប់មកពីរកស្មៅឲ្យគោដូចទម្លាប់សព្វដង ដល់ផ្ទះវិញ ហើយអស់កម្លាំង ក៏បានប្រើកូនស្រីឲ្យទៅទិញភេសជ្ជៈខារ៉ាបាវពីអ្នកលក់នៅតាមផ្លូវមួយកំប៉ុងមកទទួលទាន លុះពេលកូនស្រីយកមកដល់ផ្ទះ ហើយគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកស្រីមិនទាន់ជឿជាក់នោះទេ រួចក៏យកទៅឲ្យកូនស្រីចំនួន២នាក់ជួយពិនិត្យ ទើបដឹងថាពិតជាត្រូវរង្វាន់ធំពិតដូចដែលគេផ្សព្វផ្សាយប្រាកដមែន ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

ក្រោយទទួលបានប្រាក់រង្វាន់ទាំងនេះ អ្នកស្រីនឹងយកមួយចំនួនព្យាបាលជំងឺប្ដី ហើយមួយចំនួនទៀតយកទៅបង្កើតមុខរបរអាជីវកម្មដើម្បីអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកស្រី ប៉ុក តាត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានជួយកែប្រែនូវជីវភាពដែលធ្លាប់តែលំបាក ប្រែមកជាល្អប្រសើរនៅពេលនេះ៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


