Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ខេម ជេដ អេស៊ា និង ក្រុមហ៊ុនពីរមកពីសិង្ហបុរី សហការគ្នាលើវិស័យវេជ្ជសាស្ត្រ និងប្រឹក្សា យោបល់ផ្នែកហិរញ្ញវត្ថុ

បានផុស

នៅ

ក្រុមហ៊ុន ខេម ជេដ អេស៊ា ហៅកាត់ ថា ASH និង ក្រុមហ៊ុន Beyond Medical Group Singapore ដែលជាទី បណ្តុំគ្លីនិកវេជ្ជសាស្ត្រឯកទេសក្នុងប្រទេសសិង្ហបុរី និងក្រុមហ៊ុន PFPFA ជំនាញខាងប្រឹក្សាយោបល់ហិរញ្ញវត្ថុសំរាប់សុខភាពឈានមុខគេនៅប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ គោលបំណង គឺដើម្បីសហការលើវិស័យវេជ្ជសាស្ត្រក្នុងគោលដៅជួយសម្រួលដល់អ្នកជំងឺដែលតែងតែត្រូវការការព្យាបាល ដោយ អ្នកឯកទេសជំនាញមិនថា នៅក្នុងប្រទេសកម្ពុជា ឬទៅប្រទេសសិង្ហបុរី ព្រមទាំងការប្រឹក្សាយោបល់ ផ្នែក ហិរញ្ញវត្ថុ ក៏ដូចជា ការផ្តល់ចំណេះដឹងតាម រយៈសិក្ខាសាលាវេជ្ជសាស្ត្រ និងផ្លាស់ប្តូរ បទពិសោធន៍រវាងវេជ្ជបណ្ឌិតនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Rosewood ភ្នំពេញ រាជធានីភ្នំពេញ ។ លោកស្រី Elayne Soh នាយកប្រតិបត្តិក្រុមហ៊ុន Beyond Medical Group Singapore បានមានប្រសាសន៍បន្ទាប់ពីការចុះMOU ថា ៖ ក្រុមហ៊ុន Beyond Medical Group Singapore នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ASH ឬ គ្លីនិក ស៊ីង មេដ ដើម្បីជួយសម្រួលដល់អ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកមន្ទីរពេទ្យ អ្នកឯកទេស ជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេស  ព្រមទាំង សហការគ្នាក្នុងវិស័យវេជ្ជសាស្ត្រ និងការផ្តល់យោបល់ជាជំរើសទីពីរ ឬជំរើសបន្ទាប់លើករណីស្មុគស្មាញផ្សេងៗ ផងដែរ។ 

លោកស្រី នាយកប្រតិបត្តិ បានមានប្រសាសន៍ទៀតថា ជាមួយនឹងបទពិសោធន៍ថែទាំសុខភាពដ៏រឹងមាំបណ្តាញសេវាសុខភាពASH នឹងក្លាយជាចំណុចទំនាក់ទំនងតែមួយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ ព័ត៌មាន និងជួយដល់ការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ អមដោយ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីង មេដ របស់ ពួកគេ ដែលជាមជ្ឈមណ្ឌលថែទាំសុខភាពនៅកម្ពុជាមានបុត្រសម្ព័ន្ធជាមួយអ្នកឯកទេស ពហុជំនាញក្នុងប្រទេសសិង្ហបុរី ។ ASH ក្លាយជាដៃគូរយុទ្ធសាស្ត្ររបស់ Beyond Medical Group ក្នុងការគ្រប់គ្រងអ្នកជំងឺឱ្យ កាន់តែប្រសើរឡើងនៅទូទាំងតំបន់។ 

វេជ្ជបណ្ឌិត Lee Mun Heng ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Beyond Medical Group បានសម្តែងនូវ សុទិដ្ឋិនិយមថា ៖ កិច្ចសហការនេះ ផ្តល់ឱកាស ដើម្បី ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំងឺ និងការព្យាបាល ពួកគេកាន់តែចំណាយពេលតិច ចំណាយថវិកាត្រូវគោលដៅ ចាប់ពីការពិនិត្យរហូតដល់ការព្យាបាលតាម លក្ខខណ្ឌជាក់លាក់ ។  

ពិធីចុះហត្ថលេខានេះអមទៅដោយសិក្ខាសាលាវេជ្ជសាស្ត្រមួយស្តីពី ការគ្រប់គ្រងសុខភាពសួត និងស្ថានភាពសួតអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដោយអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកវះកាត់ជំងឺសួត ជាន់ខ្ពស់ (Thoracic Surgeoun) វេជ្ជបណ្ឌិត Aneez D.B Ahmed ប្រធានមជ្ឈមណ្ឌលអន្តរជាតិព្យាបាល និងវះកាត់ ជំងឺសួតនៅមន្ទីរពេទ្យម៉ោនលីហ្សាបេត ប្រទេសសិង្ហបុរី។ លោកវេជ្ជបណ្ឌិត បានលើកឡើងអំពីបញ្ហាសុខភាពមូលដ្ឋានដែលអាចទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ និងមូលហេតុដែលយើងគួរប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារផលវិបាកទាំងនោះ។ 

លោកស្រី ពិន នេត្រា ស្ថាបនិកក្រុមហ៊ុនខេម ជេដ អេស៊ា និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីង មេដ បានមានប្រសាស៍ថា ៖ តាមរយៈ ការចាប់ដៃគូជាមួយ Beyond medical group ប្រទេសសិង្ហបុរី យើងកាន់តែមានទំនុកចិត្តក្នុងការផ្តល់ការណែនាំ និងការរៀបចំផ្នែកវេជ្ជសាស្ត្រភ្លាមៗ នៅពេលដែលអ្នកជំងឺ   ត្រូវការជំនួយពីពួកយើង ទាំងនៅកម្ពុជា និងពេលទៅដល់ប្រទេសសិង្ហបុរី ។ យ៉ាងណាមិញ ប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់ថា មានគុណភាពព្យាបាលលំដាប់ពិភពលោក និងទទួលបានលទ្ធផលព្យាបាលល្អនៅពេលដែលអ្នកជំងឺត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការព្យាបាលពួកគេកាន់តែមានទំនុកចិត្តលើសេវារៀបចំ របស់យើង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីង មេដ ក្នុងការបន្តការថែទាំសុខភាពរបស់ពួកគេឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។ 

លោកស្រីបានបន្ថែមទៀតថា ៖ ក្រៅពីការផ្តល់សេវាវេជ្ជសាស្ត្រជាលក្ខណៈអន្តរជាតិ ASH បានមើលឃើញ ពីចំណុចខ្វះខាត ផ្នែកហិរញ្ញវត្ថុពេលអ្នកជំងឺជួបវិបត្តិសុខភាព។ ដូចនេះ ក្រុមហ៊ុន ក៏បានខិតខំប្រឹងប្រែង រៀបចំប្រព័ន្ធ និងចាប់ដៃគូសហការជាមួយក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិរបស់ប្រទេសសិង្ហបុរីឈ្មោះថា PFPFA ដើម្បីជាជំនួយដល់អ្នកជំងឺដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។

លោក Jeffrey Chow នាយកប្រតិបត្តិ PFPFA បានមានប្រសាសន៍ថា៖ «ខ្ញុំជឿថា ភាពជាដៃគូនេះ បញ្ជាក់ពី ការប្តេជ្ញាចិត្តរួមគ្នារបស់អតិថិជនយើង ជាពិសេសបុគ្គលដែលមានទ្រព្យសម្បត្តិមានតម្លៃនៅពេលនិយាយ អំពីផែនការកេរ្តិ៍ដំណែលរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានេះ យើងព្យាយាមផ្តល់ឱ្យពួកគេនូវដំណោះស្រាយលំដាប់ពិភពលោក ដែលជាអ្វីពួកគេគួរតែទទួលបានត្រឡប់មកវិញ »។ 

លោក Shawn Lim នាយកគ្រប់គ្រង PFPFA បានកំណត់ពីសារៈសំខាន់នៃការរៀបចំផែនការអចលនទ្រព្យ និងទ្រព្យសម្បត្តិ ពិសេសសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសកម្ពុជា ដែលមានសក្តានុពលកំណើន ប្រជាសាស្ត្រ និងគ្រួសារសកលភាវូបនីយកម្មដ៏សម្បូរបែបនេះ យើងបានប្រើប្រាស់ឱកាស ដើម្បីនាំយក ដំណោះស្រាយក្នុងការជួយផ្គត់ផ្គង់ដល់ផ្នែកទីផ្សារចាប់តាំងពីមានតម្រូវការ និងយុទ្ធសាស្ត្រធ្វើផែនការ ជាមួយពួកគ្នាឲ្យកាន់តែមានសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥០ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម