ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំថ្មដូនពៅ ទទួលបានការពិនិត្យព្យាបាលសុខភាពដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យខេត្តកោះកុង
ប្រជាពលរដ្ឋដាច់ស្រយាលនៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង បានទទួលការពិនិត្យព្យាបាលជំងឺទូទៅ និងអប់រំថែទាំសុខភាពដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យមន្ទីរបង្អែកខេត្តកោះកុង។

លោក ផឹង ពៅ និងអ្នកស្រី យុទ្ធ សារឿន ជាពលរដ្ឋរស់នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង បានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា យុទ្ធនាការរបស់ក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាល និងអប់រំសុខភាពមាត់ធ្មេញដល់ពួកគាត់នៅពេលនេះ ពិតជាល្អខ្លាំងចំពោះមកព្យាបាលជំងឺ គ្រានៅឆ្ងាយដាច់ស្រយាល។

ពលរដ្ឋបានបន្តថា រាល់ពេលឈឺស្កាត់ម្តងៗ ពួកគាត់ត្រូវទៅពិនិត្យដោយធ្វើដំណើរឡើងទៅទីរួមខេត្ត និងចំណាយថវិកាពេលវេលាច្រើន ដូច្នេះនេះវាជាឱកាសរបស់ពួកគាត់ដែលកំពុងជួបប្រទះការខ្វះខាតប្រចាំថ្ងៃ។ ហើយពួកគាត់ ក៏សូមថ្លែងអរគុណដល់ក្រុមគ្រូពេទ្យខេត្តដែលបានយកចិត្តដាក់ខ្ពស់លើការអប់រំសុខភាព និងព្យាបាលជំងឺទូទៅ។

តំណាងលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន គឺលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លើកឡើងថា បេសកម្មចុះត្រួតពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពធ្មេញនៅតាមសហគមន៍ជូនពលរដ្ឋ ធ្វើឡើងរាល់១ត្រីមាសម្តង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងតាមដានស្រាវជ្រាវពីជំងឺដែលពលរដ្ឋកំពុងកើតមាន និងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យខេត្តបានឆាប់រហ័ស។

លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អះអាងថា នេះជាបេសកម្មត្រីមាសទី៤ហើយនាចុងឆ្នាំ២០២៥ របស់មន្ទីរពេទ្យបង្អែកខេត្ត។ ជាកស្តែងស្ថានភាពជំងឺរបស់ពលរដ្ឋឃុំថ្មដូនពៅ ភាគច្រើនមានបញ្ហាជំងឺទឹកនោមផ្អែម លើសឈាម ជំងឺរោគស្ត្រី ធ្មេញពុកឈឺ និងជំងឺផ្លូវដង្ហើម៕
អត្តបទ៖ សិរីវឌ្ឍន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


