ព័ត៌មានជាតិ
មន្ទីរសុខាភិបាលភ្នំពេញ និងមូលនិធិហ្វ្រេតហូឡូ ជួយពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជូនពលរដ្ឋដោយឥតគិតថ្លៃ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយមូលនិធិហ្វ្រេតហូឡូ អូស្ត្រាលី បានផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ រយៈពេល ៥ ថ្ងៃ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត នេត សុវិរៈ នាយកមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានធ្វើការពិនិត្យជំងឺភ្នែក និងវះកាត់ជំងឺភ្នែកឡើងបាយ, ជំងឺកន្ទុយថ្លែនភ្នែក ដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលមានបញ្ហាជំងឺភ្នែក សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃឲ្យបានគ្រប់ៗ គ្នា។

លោកវេជ្ជបណ្ឌិត យូ ពិសិដ្ឋ ឯកទេសចក្ខុរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលការណែនាំពីនាយកមន្ទីរពេទ្យ បានគាំទ្រ និងជំរុញដល់ផ្នែកចក្ខុរោគ ឲ្យខិតខំបន្តសិក្សាស្រាវជ្រាវ និងចុះទៅកាន់សហគមន៍ ដើម្បីប្រមូលប្រជាពលរដ្ឋមានបញ្ហាភ្នែក។ ក្នុងនោះ ប្រជាពលរដ្ឋគ្មានលទ្ធភាព ប៉ុន្តែមានប័ណ្ណសមធម៌ និង ប័ណ្ណ ប.ស.ស គឺ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍មកទទួលយកសេវាសុខាភិបាល ជួយព្យាបាលតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ព្យាបាល វះកាត់ និងអប់រំ ដើម្បីឲ្យពួកគាត់ចេះថែទាំភ្នែកនៅក្នុងសហគមន៍ តាមផ្ទះ និងសាលារៀនជាដើម៕
អត្ថបទ ៖ សំអឿន




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


