ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ស្នើក្រុមហ៊ុន៥ឲ្យសិក្សាទៅលើផលប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានពេញលេញ
អាជ្ញាធរខេត្តកោះកុង និងក្រសួងបរិស្ថាន បានស្នើឱ្យក្រុមហ៊ុនចំនួន៥ដែលស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ត្រ ឃុំជំនាប់ ស្រុកថ្មបាំង ត្រូវសិក្សាទៅលើផលប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានពេញលេញជាមុនសិនមុននឹងធ្វើការវិនិយោគ។

ការស្នើសុំនេះ បានធ្វើឱ្យក្នុងឱកាសដែលលោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុក ឃុំ កាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២២ ចុះពិនិត្យ សិក្សាទីតាំងជាក់ស្តែងលើករណីស្នើសូមវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ចំនួន ៥គម្រោង ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ត ឃុំជំនាប់ ស្រុកថ្មបាំង។
លោកបណ្ឌិត អ៊ុក ភ័ក្ត្រាបានមានប្រសាសន៍ថា ដើម្បីជំរុញឲ្យគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ ប្រព្រឹត្តទៅដោយភាពល្អប្រសើរ រដ្ឋបាលខេត្តបានស្នើសុំនូវចំណុចមួយចំនួននៅពេលក្រុមហ៊ុនស្នើសុំវិនិយោគទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន ក្នុងនោះរួមមាន ទី១. ក្រុមហ៊ុនត្រូវអនុវត្តការងារឲ្យស្របនឹងនីតិវិធី និងគោលការណ៍ណែនាំនានាពីក្រសួងបរិស្ថាន និងត្រូវរៀបចំឲ្យមានផែនការមេឲ្យបានច្បាស់លាស់ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ឲ្យបានសមស្របតាមផែនការ។

ទី២. ក្រុមហ៊ុនត្រូវសិក្សាផលប៉ះពាល់នៃគម្រោងឱ្យបាច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ ទី៣. ផ្តល់កិច្ចសហការឳ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានាជាយថាហេតុ និងទី៤. ចូលរួមការលើកកម្ពស់ ជីវភាពប្រជា ជនមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


