ព័ត៌មានជាតិ
ថ្ងៃទី ១ នៃបុណ្យចូលឆ្នាំខ្មែរ ខេត្តបាត់ដំបងមានភ្ញៀវទេសចរមកលេងកម្សាន្តជិត ១១ ម៉ឺននាក់
សម្រាប់ថ្ងៃទី ០១ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ភ្ញៀវទេសចរបានធ្វើដំណើរមកកម្សាន្តក្នុងទីប្រជុំជន និងតាមរមណីយដ្ឋាននានា នៅខេត្តបាត់ដំបង មានចំនួន ១០៧,២៥៤ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣១៥ នាក់។ នេះបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេខេត្តថ្ងៃទី ១៥ ខែមេសានេះ។

មន្ត្រីដដែលបញ្ជាក់ថា ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គេសង្កេតឃើញភាគច្រើនបានធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋានតំបន់ ដែលមានទឹកធ្លាក់នានាបន្ទាប់មកនៅពេលរសៀលពួកគេបានធ្វើដំណើរត្រឡប់មកជិះឡូរីនៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបាណន់ និងពេលយប់ពួកគេនាំគ្នាជួបជុំគ្នាកម្សាន្ត នៅទីប្រជុំជនក្នុងក្រុងបាត់ដំបង ដែលអាជ្ញាធរបានរៀបចំទីតាំងកម្សាន្តជាច្រើនទីតាំងសម្រាប់ទទួលភ្ញៀវចូលរួមកម្សាន្ត។ ហើយទីតាំងកម្សាន្តនានា ដែលអាជ្ញាធរខេត្តបានរៀបចំនៅក្នុងក្រុងបាត់ដំបងមានដូចជា ទីតាំងប្រគំតន្ត្រីរាំកម្សាន្តតំបន់ត្រជាក់(បាញ់ទឹកកម្សាន្ត)តំបន់សាសនារៀបចំនៅបរិវេណអគាររដ្ឋបាលខេត្ត និងតំបន់ល្បែងប្រជាប្រិយប្រពៃណីខ្មែរផ្សេងៗជាច្រើនទៀត។

ដោយឡែកនៅតាមមូលដ្ឋានសហគមន៍ និងនៅតាមបណ្ដាវត្តអារាមនានាក៏មានការរៀបចំល្បែងប្រជាប្រិយ និងល្បែងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីឲ្យពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តប្រកបដោយសន្តិសុខល្អប្រសើផងដែរ៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


