ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម ជូនដំណឹងដល់សហគ្រាសធុនតូច-មធ្យម អំពីការចូលរួមក្នុងសិក្ខាសាលាលើការប្រើប្រាស់ និងផ្ទេរបច្ចេកវិទ្យាទំនើប
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជូនដំណឹងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម និងសេវាកម្មថា អគ្គនាយកដ្ឋាននឹងរៀបចំសិក្ខាសាលា ស្ដីពី “ការប្រើប្រាស់បច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលនឹងសម្របសម្រួលដោយវាគ្មិនសម្រាប់ប្រតិបត្តិការលើវិស័យពីរ ដើម្បីកិច្ចការងារដែលកំពុងតែអនុវត្តន៍ជាប្រចាំថ្ងៃ។
ខ្លឹមសាររួមនៃការផ្តល់ព័ត៌មាន សម្រាប់ចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ និងថ្ងៃស្អែក មានពីរវិស័យសំខាន់ៗគឺទី ១. លើវិស័យកសិកម្ម ដែលនឹងធ្វើឡើងនៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ ២០២២ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៤:៣០នាទី រសៀស តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoomលោក ឈរ រិទ្ធី នាយប្រតិបត្តិកសិដ្ឋានគីរីសួរគ៌។ លោក ធិញ រស្មី ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃនាយកដ្ឋានគ្រប់គ្រងព័ត៌មានវ.ប.ន. និង កញ្ញា ឆេង សុជាតិ មន្ត្រីការិយាល័យគ្រប់គ្រង និងរៀបចំការងារផ្ទេរបច្ចេកវិទ្យា នៃនាយកដ្ឋានផ្ទេរបច្ចេកវិទ្យា។
ទី២. លើវិស័យពាណិជ្ជកម្ម និងសេវាកម្ម ដែលនឹងធ្វើឡើងនៅថ្ងៃពុធទី ២១ ខែមេសា ឆ្នាំ ២០២២ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៤:៣០នាទី រសៀស តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom.។ លោក ឃី ទីគា ប្រតិភូតំណាងសហគម TK Express Co., Ltd.។ លោកស្រី សេង មូលិកា ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក ធិញ រស្មី ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃនាយកដ្ឋានគ្រប់គ្រងព័ត៌មានវ.ប.ន និង កញ្ញា ឆេង សុជាតិ មន្ត្រីការិយាល័យគ្រប់គ្រង និងរៀបចំការងារផ្ទេរបច្ចេកវិទ្យា នៃនាយកដ្ឋានផ្ទេរបច្ចេកវិទ្យា។ អគ្គនាយកដ្ឋាន មានកិត្តិយសគោរពអញ្ជើញ សហគ្រាសធុនតូច និងមធ្យមនៃវិស័យកសិកម្មនិងពាណិជ្ជកម្ម និងសេវាកម្មទាំងអស់ ចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះ សម្រាប់ការចុះឈ្មោះចូលរួម៖ https://forms.gle/SrUJF5RFpKP556MRA ៕
អត្ថបទ៖ វិមាន


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


