Connect with us

ព័ត៌មានជាតិ

អាមេរិក ផ្តល់ហិរញ្ញប្បទានឥតសំណង ៦២លានដុល្លារដល់កម្ពុជា អភិវឌ្ឍ​លើវិស័យសំខាន់ៗ

បានផុស

នៅ

រដ្ឋាភិបាលអាមេរិក ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារ សម្រាប់ឆ្នាំទី១ នៃកិច្ចព្រមព្រៀង៥ឆ្នាំ ដោយក្នុងនោះ ហិរញ្ញប្បទានប្រមាណ ៤១,៦លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ២០,៥លានដុល្លារ សប្រាប់វិស័យកសិកម្ម និងបរិស្ថាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៥ ខែ មេសា និងបានផ្សព្វផ្សាយនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (DOAG) ដែលទើបតែចុះហត្ថលេខា ហិរញ្ញប្បទានប្រមាណ ៣៣៨លានដុល្លារ គ្រោងនឹងផ្តល់ដោយរដ្ឋាភិបាលអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព តាមរយៈការអនុវត្តគម្រោងក្នុងវិស័យកសិកម្ម និងបរិស្ថាន ព្រមទាំងការពង្រឹងសេវាកម្មសុខភាព អប់រំ និងគាំពារកុមារផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០២១ អាមេរិកបានផ្តល់ហិរញ្ញប្បទាន ប្រមាណ ១.៧ ពាន់លានដុល្លារដល់កម្ពុជា សម្រាប់ធ្វើការគាំទ្រដល់វិស័យអទិភាពដូចជា វិស័យ សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ឆ្នាំ ២០១៩-២០២៣៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម