ព័ត៌មានជាតិ
គយចល័តតំបន់៦ ចាប់រថយន្ដអត់ពន្ធ៣គ្រឿង នៅស្រុកពេជ្រាដា
មណ្ឌលគិរី ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តមណ្ឌលគីរី បានធ្វើការឡោមព័ទ្ធចាប់ឃាត់រថយន្តអត់ពន្ធ ម៉ាក TUNDRA ចំនួនពីគ្រឿង នៅភូមិភូជ្រៃ ឃុំភូជ្រៃ ស្រុកពេជ្រាដា។

ការឈានទៅដល់ការទ្បោមព័ទ្ធចាប់នេះ ដោយសារតែរថយន្តទាំងពីរនេះជាមុខសញ្ញាដឹកឈើ នាំចេញយ៉ាងសកម្មរៀងរាល់យប់ តាមផ្លូវវាងក្រុងសំដៅ ទៅមាត់ច្រកព្រំដែនអូររាំងដាក់ដាំ។ រាល់ពេលធ្វើសកម្មភាពម្ដងៗ រថយន្តទាំងពីរគ្រឿងបើកបរក្នុងល្បឿនលឿន ហើយម្ចាស់បានបន្លំពាក់ស្លាកលេខក្លែងក្លាយ (ឡានពីរលេខតែមួយ)។

ពេលរថយន្តដឹកឈើចេញម្តងៗ ម្ចាស់បានចាត់តាំងមនុស្សមួយក្រុម តាមដានមើលផ្លូវសមត្ថកិច្ចតាំងពីក្នុងខេត្តដល់ព្រំដែន ដែលជាហេតុធ្វើឲ្យសមត្ថកិច្ច មានការលំបាកក្នុងការបង្ក្រាប។
ក្នុងថ្ងៃដដែលនេះដែរ មន្ត្រីគយបានចាប់ឃាត់រថយន្តអត់ពន្ធមួយគ្រឿងផ្សេងទៀត ម៉ាក GS300 នៅមុខហាង អាលីហ្សា ក្បែរស្ថានីយប្រេង ឥន្ធនៈប៉ាប៉ា ខេត្តមណ្ឌលគិរី។

មន្ត្រីគយបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តដែលក្លែងបន្លំស្លាកលេខ អគ្គនាយកដ្ឋានគយ នឹងប្តឹងទៅតុលាការចាត់ការតាមផ្លូវច្បាប់។ រីឯរថយន្តអត់ពន្ធ ដែលនៅបន្តប្រើប្រាស់ មន្ត្រីគយនឹងនៅតែបង្ក្រាបបន្តទៀត។
បច្ចុប្បន្នរថយន្តល្មើសទាំងនេះ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងគយចល័តពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ តាមនីតិវិធី៕
វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


